ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្លូវពីបុរី អាក់ខេត ទៅផ្លូវអតីតមណ្ឌលកំសាន្តបាខែង កំពុងដំណើរការសាងសង់ចាក់បេតុង ដោយគម្រោងរដ្ឋបាលខេត្ត ឆ្នាំ២០១៩ សម្រេចលទ្ធផលបានប្រមាណ ៧០ភាគរយ។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ផ្លូវនេះជាផ្លូវមួយខ្សែក្នុងចំណោមគម្រោងរបស់រដ្ឋបាលខេត្ត ក្នុងឆ្នាំ២០១៩ ហេីយផ្លូវនេះមានប្រវែង៤៦០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដេីម្បីរៀបចំបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប។ ដូចនេះសូមបងប្អូនសាធារណជនដែលរស់នៅតាមដងផ្លូវនេះ សូមយោគយល់អធ្យាស្រ័យ និងចូលរួមសហការទាំងអស់គ្នា។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋមានស្មារតីចូលរួម ដើម្បីឲ្យគម្រោងនេះអនុវត្តទៅបានតាមការគ្រោងទុក៕
Thursday, March 26, 2020
Home
ព័ត៌មានជាតិ
ក្រុមការងារខេត្តសៀមរាប ចុះត្រួតពិនិត្យការសាងសង់ផ្លូវបេតុងប្រវែង៤៦០ម៉ែត្រ ពីបុរី អាក់ខេត ទៅផ្លូវអតីតមណ្ឌលកំសាន្តបាខែង
ក្រុមការងារខេត្តសៀមរាប ចុះត្រួតពិនិត្យការសាងសង់ផ្លូវបេតុងប្រវែង៤៦០ម៉ែត្រ ពីបុរី អាក់ខេត ទៅផ្លូវអតីតមណ្ឌលកំសាន្តបាខែង
Tags
# ព័ត៌មានជាតិ
Share This
First Report
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment