ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការសាលាខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកមុខកំពូល ដាំផ្កា តាមទ្រូងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ដែលមានប្រវែងជាង២០គីឡូម៉ែត្រ។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ការដាំផ្កានេះ គឺដើម្បីលើកកម្ពស់សោភ័ណ្ឌភាព នៅតាមផ្លូវជាតិលេខ៦នេះ ស្របពេលដែលរាជរដ្ឋាភិបាល បានកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេស ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូននានាផងដែរ ដូច្នេះហើយទើបរដ្ឋបាលខេត្តបានធ្វើការដាំផ្កានៅតាមទ្រូងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពផ្លូវ។
ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា ក្រៅពីផ្លូវជាតិលេខ៦នេះ គ្រប់ផ្លូវជាតិទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវដាំផ្កាលំអសោភ័ណ្ឌភាពទាំងអស់ផងដែរ។ ឯឧត្ដមបានផ្ដាំផ្ញើដល់អាជ្ញាធស្រុក ឃុំ បន្ទាប់ពីដាំផ្ការួមហើយ ត្រូវយកចិត្តទុកដាក់មើលថែ និងស្រោចទឹកជាប្រចាំ ដើម្បីអោយផ្ការីកលូតលាស់បានល្អ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើអោយអាជ្ញាធរស្រុក ត្រូវអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២បប និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ឱ្យបានម៉ឺងម៉ាត់ ស្ដីពីការហាមឃាត់ ការធ្វើដំណើរនៅក្នុងប្រទេស ពីខេត្តមួយ ទៅខេត្តមួយ ដោយធ្វើការអប់រំ ណែនាំ និងពន្យល់ប្រជាពលរដ្ឋ អោយបានយល់អំពី ការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ១៩។ ត្រូវបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាត់ដៃអោយបានញឹកញាប់ ជាមួយសាប៊ូ ឬអាលកុល ចេញក្រៅត្រូវពាក់ម៉ាស់ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមក្នុងការទប់ស្កាត់ការរីករាលជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ១៩ផងដែរ។
Tuesday, April 14, 2020
Home
ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការសាលាខេត្ត ដាំផ្កាតាមទ្រូងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល
អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការសាលាខេត្ត ដាំផ្កាតាមទ្រូងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល
Tags
# ព័ត៌មានជាតិ
Share This
First Report
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment