បើភូមិឃុំទាំងអស់មានសុវត្ថិភាព មានន័យថាប្រទេសជាតិទាំងមូលគឺមានសុវត្ថិភាព សុខសន្តិភាព និងស្ថេរភាពហើយ ដូច្នេះមន្ត្រីរាជការនគរបាលចំណុះក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ទាំងអស់ត្រូវពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព នេះបើតាមប្រសាសន៍ណែនាំរបស់សម្តេចសម្តេចក្រឡហោម ស ខេងឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់រថយន្ដជូនស្នងការដ្ឋាន នគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ នៅទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
សម្តេចក្រឡហោម ស ខេង មានប្រសាស៍ថា ក្រសួងមហាផ្ទៃបានចាត់ទុកគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ជាអទិភាព ហើយដើម្បីធានាដល់ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព យើងត្រូវពង្រឹងយន្តការដើម្បីអនុវត្ត ដោយត្រូវពង្រីក ការចូលរួមឱ្យបានច្រើន ការគាំទ្រឱ្យកាន់តែច្រើនពីគ្រប់មជ្ឍដ្ឋាន ។
សម្តេចក្រឡាហោម មានប្រសាសន៍បន្តទៀតថា ចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះដែរ អ្នកដែរដើរតួនាទីយ៉ាងសំខាន់នោះ គឺប៉ុស្តិ៍នគរបាល អធិការដ្ឋាននគរបាល ព្រោះផ្នែកនេះ នៅជាប់គៀកនឹងប្រជាពលរដ្ឋ ដូច្នេះយើងចាំបាច់ ត្រូវរួមគ្នាលើកកម្ពស់ សមត្ថភាពបំពេញភារកិច្ចដល់មន្ត្រីទាំងនោះ។ ការលើកកម្ពស់នោះទៀតសោត គឺធ្វើឡើងតាមរយៈការធ្វើវិក្រិត្យការមួយឆ្នាំទៅ ពីរឆ្នាំម្តង ដើម្បីបង្កើនសមត្ថភាពមួយដ៏សំខាន់។ ជាងនេះទៅទៀត ក្រៅពីការបង្កើនសមត្ថភាពតាមរយៈការធ្វើវិក្រិត្យការនេះ យើងក៏នឹងត្រូវផ្តល់ នូវសម្ភារផ្សេងៗ ដើម្បីបម្រើដល់ការងារចាំបាច់នៅតាមទីតាំងផ្ទាល់៕
Monday, April 13, 2020
Home
ព័ត៌មានជាតិ
សម្តេចក្រឡហោម ស ខេង ជំរុញលើកទឹកចិត្តឱ្យមន្ត្រីក្រោមចំណុះក្រសួងមហាផ្ទៃរួមគ្នាពង្រឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព
សម្តេចក្រឡហោម ស ខេង ជំរុញលើកទឹកចិត្តឱ្យមន្ត្រីក្រោមចំណុះក្រសួងមហាផ្ទៃរួមគ្នាពង្រឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព
Tags
# ព័ត៌មានជាតិ
Share This
First Report
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment