ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០ លោក ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នកមានមេរោគអេដស៍ សរុបចំនួន៤១គ្រួសារ និងសួរសុខទុក្ខក្រុមគ្រូពេទ្យនៅប៉ុស្តិ៍សុខភាពក្តាក់ នៅឃុំត្បែងពីរ និងក្រុមគ្រូពេទ្យប្រចាំការនៅចត្តាឡីស័កកម្រិត១ វិទ្យាល័យគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរលោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកស្រីតែង តែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញការងារជូនប្រជាពលរដ្ឋនាពេលនេះ ។ លោកក៏បានផ្តាំផ្ញើសុំឱ្យថែទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។
សម្ភារៈផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអីវ១យួរ និងថវិកាចំនួន២០,០០០រៀល ។
ក្នុងនោះគ្រួសារអាទិភាព១០គ្រួសារ ថែមសារុង១ ភួយ១ ក្រមា១ មុង១ និងថវិកា២០០,០០០រៀល ។
ផ្តល់ថវិកាជូនក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ កងកម្លាំង និងប្រជាការពារសរុបចំនួន៤០នាក់ ក្នុងម្នាក់ៗចំនួន ២០,០០០រៀល
ពេទ្យប៉ុស្តិ៍សុខភាពចំនួន២នាក់ អាល់កុល៥លីត្រ ម៉ាស់២ដុំ អង្ករ២៥គីឡូ ត្រីខ១យួរ ទឹកស៊ីអីវ១យួរ ថវិកា២០,០០០រៀល។
ក្រុមគ្រូពេទ្យប្រចាំការចត្តាឡីស័ក ចំនួន១០នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល ទឹកសុទ្ធ៥កេស ទឹកផ្លែ២កេស ៕
Tuesday, April 28, 2020
Home
ព័ត៌មានខ្លីៗ
កាកបាទក្រហមខេត្តព្រះវិហារ ផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រចាស់ជរា ចំនួន៤១គ្រួសារ ដែលរស់នៅក្នុងស្រុកគូលែន
កាកបាទក្រហមខេត្តព្រះវិហារ ផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រចាស់ជរា ចំនួន៤១គ្រួសារ ដែលរស់នៅក្នុងស្រុកគូលែន
Tags
# ព័ត៌មានខ្លីៗ
Share This
First Report
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment