សម្តេចក្រឡាហោម ស ខេង៖ ការអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងត្រូវចាប់ផ្តើមពីម៉ោង០០:០០នាទី ថ្ងៃទី០១ ខែឧសភានេះតទៅ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, April 30, 2020

សម្តេចក្រឡាហោម ស ខេង៖ ការអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងត្រូវចាប់ផ្តើមពីម៉ោង០០:០០នាទី ថ្ងៃទី០១ ខែឧសភានេះតទៅ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ចាប់ពីម៉ោង០០:០០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះតទៅ រាជរដ្ឋាភិបាលនឹងចាប់ផ្តើមរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍ថ្មី ដើម្បីធានាការពារអាយុជីវិត ផលប្រយោជន៍ និងសុវត្ថិភាពសង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីណែនាំអំពីរបៀបរបបធ្វើការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ចាប់ពីម៉ោង០០ៈ០០យប់ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២០នេះតទៅ សមត្ថកិច្ចនឹងចាប់ផ្តើមអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលទើបតែធ្វើវិសោធនកម្មថ្មីលើអនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍។

ជាងនេះទៀត សម្តេចក្រឡាហោម ក៏បានបញ្ជាក់ថា មូលហេតុដែលត្រូវតែអនុវត្តវិធានការណ៍នេះ  គឺដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងគំហុកក្នុងពេលកន្លងទៅ ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងពិការជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។  ប្រសាសន៍សម្តេច “មូលហេតុអីបានជាយើងរឹតបណ្តឹងការអនុវត្តច្បាប់? ហើយក្នុងគោលបំណងអ្វី?...មូលហេតុដូចយើងបានដឹងទាំងអស់ហើយថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩ កន្លងទៅនេះ មានការកើនឡើងជាគំហុក ហើយភាគច្រើនអ្នកប្រើប្រាប់ផ្លូវមិនបានគោរពច្បាប់បានត្រឹមត្រូវនៅឡើយ”។

សម្តេចបាន មានប្រសាសន៍បញ្ជាក់ថា ការខាតបង់នៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានភាពធ្ងន់ធ្ងរណាស់ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិត បង្កទុក្ខលំបាកដល់ក្រុមគ្រួសារ និងបង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់គ្រួសារ ខាតបង់ទ្រព្យសម្បត្តិគ្រួសារ និងទ្រព្យសម្បត្តិសាធារណៈ ព្រមទាំងបានបន្សល់ជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិផងដែរ៕

No comments:

Post a Comment

Pages