ខេត្តកណ្ដាល៖ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយកកម្លាំងសាខា អ្នកការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) កម្លាំងការិយាល័យបសុពេទ្យខេត្តកណ្ដាល កម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្ដាល និងអាជ្ញាធរស្រុក ដោយមានការសម្រសម្រួលនីតិវិធីដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចុះឆែកឆេរត្រួតពិនិត្យទីតាំងឃ្លាំង និងទូកុងទីន័រគ្មានលេខមួយកន្លែង ស្ថិតនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលពាក់ព័ន្ធនឹងករណីសង្ស័យនាំចូលគ្រឿងក្នុងសត្វជ្រូក(ពោះវៀនជ្រូក) ខូចគុនភាព គ្មានច្បាប់អនុញ្ញាត។
លទ្ធផលការត្រួតពិនិត្យយើងបានរកឃើញមាន៖
១-ពោះវៀនជ្រូកក្លាសេ ដាក់ក្នុងទូកុងទីន័រចំនួន២ សរុបចំនួន ០៥តោន ។
២-ធុងចំហុយសាច់ ចំនួន០២គ្រឿង
៣-ធុងកិនសាច់ធ្វើពីដែក ចំនួន១គ្រឿង
៤-ម៉ូទ័រ ចំនួន០២គ្រឿង។
៥-ទូរចំហុយប្រើអគ្គិសនី ចំនួន១គ្រឿង
៦-ម៉ាស៊ីនសម្ងួត ចំនួន១គ្រឿង
៧-អំបិលចំនួន ៤៥៩បាវ ស្មើនឹង ១៩០៧៥ Kg
បន្ទាប់ពីក្រុមការងារត្រួតពិនិត្យ ក.ប.ប បានធ្វើការត្រួតពិនិត្យជាក់ស្តែងលើរថយន្តលទ្ធផលឃើញថា៖ ពោះវៀនជ្រូកដែលក្លាស្សេដាក់ក្នុងទូកុងតឺន័រខូចគុណភាព និងមានក្លិនស្អុយ។ បន្ទាប់មកលោកព្រះរាជអាជ្ញារង បានសម្រេចឲ្យយកវត្ថុតាងខាងលើរក្សាទុកនៅទីតាំងកើតហេតុបណ្ដោះ អាសន្ន ដោយបិទសៀលកុងតឺន័រទាំងពីររងចាំការអនុវត្តនីតិវិធីបន្ត។
ចំណែកឯសម្ភារ និងឧបករណ៍ផ្សេងៗ គឺខាងសាខាគយ និងរដ្ឋាករ បានឃាត់ទុកបណ្ដោះដោយរក្សាទុកនៅទីតាំងឃ្លាំងដដែល រង់ចាំការត្រួតពិនិត្យឯកសារនៅពេលក្រោយ។ រីឯម្ចាស់ទំនិញបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
Thursday, April 9, 2020
Home
សន្តិសុខសង្គម
អជ្ញាធរខេត្តកណ្ដាល ចុះឆែកឆេរទីតាំងឃ្លាំង និងទូកុងទីន័រមួយកន្លែង សង្ស័យនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត
អជ្ញាធរខេត្តកណ្ដាល ចុះឆែកឆេរទីតាំងឃ្លាំង និងទូកុងទីន័រមួយកន្លែង សង្ស័យនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត
Tags
# សន្តិសុខសង្គម
Share This
First Report
សន្តិសុខសង្គម
Tags
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment