អាជ្ញាធរស្រុកទឹកផុស ចុះសួរសុកទុក្ខ និងនាំយកអំណោយរបស់លោកជំទាវ លីប លឿង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅជូនបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Monday, April 6, 2020

អាជ្ញាធរស្រុកទឹកផុស ចុះសួរសុកទុក្ខ និងនាំយកអំណោយរបស់លោកជំទាវ លីប លឿង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅជូនបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ

ខេត្តកំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ លោក ឃឹម ផល្លា ក្រុមការងារស្រុកទឹកផុស និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់លោកជំទាវ លីប លឿង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ហើយកំពុងស្នាក់នៅដាច់ដោយឡែក នៅក្នុងសាលាបុណ្យភូមិថ្មី ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះក្រុមការងារបានពាំនាំការផ្តាំផ្ញើរបស់លោកជំទាវ សាកសួរសុខទុក្ខ និងណែនាំការក្សាសុខភាព អនាម័យដល់បងប្អូនទាំងអស់ដែលស្នាក់នៅទីនោះ និងបានផ្តល់ជាអំណោយមួយចំនួនដល់បងប្អូនរួមមាន មីចំនួន៥កេស ត្រីខ២ឡូ និងទឹកសុទ្ធ១០យួរ ៕

No comments:

Post a Comment

Pages