សម្ភារ ជាគ្រឿងឧបភោគ បរិភោគ របស់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ត្រូវបានថ្នាក់ដឹកនាំស្រុក នាំយកទៅប្រគេនព្រះសង្ឃចំនួន ០៤វត្ត នៅឃុំខ្នាឆ្មារ និងឃុំក្រាំងល្វា - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, May 2, 2020

សម្ភារ ជាគ្រឿងឧបភោគ បរិភោគ របស់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ត្រូវបានថ្នាក់ដឹកនាំស្រុក នាំយកទៅប្រគេនព្រះសង្ឃចំនួន ០៤វត្ត នៅឃុំខ្នាឆ្មារ និងឃុំក្រាំងល្វា

ស្រុកសាមគ្គីមានជ័យ៖ សម្ភារ ជាគ្រឿងឧបភោគ បរិភោគ របស់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គិីមានជ័យ ត្រូវបានលោក វន ស៊ីផា អភិបាលស្រុក និងមន្ត្រីសាលាស្រុក នាំយកទៅប្រគេនព្រះសង្ឃចំនួន ០៤វត្ត នៅឃុំខ្នាឆ្មារ និងឃុំក្រាំងល្វា នាព្រឹកថ្ងៃសុក្រ ១០ កើត ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ។

សម្ភារដែលនាំយកទៅប្រគេនព្រះសង្ឃចំនួន ០៤វត្តរួមមាន៖
១-វត្តបឹងខ្នារ ទទួលបានរួមមានៈ អង្ករ ១បេ ៥០គ.ក្រ, មីជាតិ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ១យួរ, អំបិល ១កញ្ចប់, សាប៊ូប្រូធិច ២៩ដុំ និងថវិកា ១០០,០០០រៀល។
២-វត្តកេរ៍រស្មី ទទួលបានរួមមានៈ អង្ករ ១បេ ៥០គ.ក្រ, មីជាតិ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ១យួរ, អំបិល ១កញ្ចប់, សាប៊ូប្រូធិច ១៩ដុំ និងថវិកា ១០០,០០០រៀល។
៣-វត្តទេពអប្សរ (តាំងក្រួស) ទទួលបានរួមមានៈ អង្ករ ១បេ ៥០គ.ក្រ, មីជាតិ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ១យួរ, អំបិល ១កញ្ចប់, សាប៊ូប្រូធិច ១៣ដុំ និងថវិកា ១០០,០០០រៀល។
៤-វត្តឧទុម្ពរ(ក្រាំងល្វា) ទទួលបានរួមមានៈ អង្ករ ១បេ ៥០គ.ក្រ, មីជាតិ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ១យួរ, អំបិល ១កញ្ចប់, សាប៊ូប្រូធិច ៤៦ដុំ និងថវិកា ១០០,០០០រៀល ៕



No comments:

Post a Comment

Pages