កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើសុំបន្តកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំរបស់គម្រោងកែលម្អសួនដំណាំបង្ហាញមិត្តភាព នៅលើទីតាំងស្ថានីយ៍កសិកម្មទឹកវិល - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, May 29, 2020

កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើសុំបន្តកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំរបស់គម្រោងកែលម្អសួនដំណាំបង្ហាញមិត្តភាព នៅលើទីតាំងស្ថានីយ៍កសិកម្មទឹកវិល

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៧កេីត​ ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស​២៥៦៤​ ត្រូវនឹងថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២០​ លោក​ ង៉ាន់​ ភិរុណ​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណ:អភិបាលខេត្តសៀមរាប​ បានដឹកនាំ​ កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើសុំបន្តកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំរបស់គម្រោងកែលម្អសួនដំណាំបង្ហាញមិត្តភាព នៅលើទីតាំងស្ថានីយ៍កសិកម្មទឹកវិល ដោយមានការអញ្ជេីញចូលរួមពី លោក នាយករងរដ្ឋបាលសាលាខេត្ត លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក អភិបាលរងក្រុងសៀមរាប  តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត ទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ និងមន្រ្តីជំនាញពាក់ព័ន្ធ។

បន្ទាប់ពីបានប្រជុំពិភាក្សា​ អង្គប្រជុំបានសម្រេច ប្រគល់ភារកិច្ចជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុន​ អេកូហ្វាម ខូលអិលធីឌី  ដោយមានសមាភាពចូលរួមពីតំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត និងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ដើម្បីប្រជុំពិភាក្សាអំពីលក្ខណៈបច្ចេកទេស​របស់គម្រោង។





No comments:

Post a Comment

Pages