ពោធិ៍សាត់៖ ព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនដល់កម្លាំងកងរាជអាវុធហត្ថ សហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ប្រចាំការនៅស្នាក់ការ រវៀង ស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ ក្នុងឱកាសនោះផងដែរ លោក នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បាននាំយកអំណោយរបស់ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ ផ្តល់ជូនផងដែរ អំណោយរួមមាន ទឹកក្រូច ២០កេះ ទឹកបរិសុទ្ធ ៤០កេះ មី ៤កេះ និងត្រីខ ៣កេះ។
Monday, May 18, 2020
Home
ព័ត៌មានខ្លីៗ
ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអាវភ្លៀងជូនដល់កម្លាំងកងរាជអាវុធហត្ថ សហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ!
ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអាវភ្លៀងជូនដល់កម្លាំងកងរាជអាវុធហត្ថ សហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ!
Subscribe to:
Post Comments (Atom)
No comments:
Post a Comment