កោះកុង ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមចែកសម្ភារៈប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលឃុំតាតៃ មណ្ឌលសុខភាព និងអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងសំណេះសំណាល ជាមួយនឹងអតីតយុទ្ធជន និងចាស់ជរា ស្ថិតនៅឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។
នាឱកាសនោះ លោកអភិបាលរងខេត្ត បានលើកឡើងថាអំណោយជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគទាំងអស់នេះ បានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជននានា និងដោយមានការអនុញ្ញាតិពីអភិបាលខេត្ត ក៏បាននាំយកសម្ភារៈ និងអំណោយទាំងនេះមកប្រគល់ជូនរដ្ឋបាលឃុំ មណ្ឌលសុខភាព ចាស់ជរា និងអតីតយុទ្ធជននាពេលនេះ ហើយលោកស្រីក៏បានផ្ដាំផ្ញើ ដល់បងប្អូនទាំងអស់កុំអោយមានការធ្វេសប្រហែសអោយសោះ ចំពោះជម្ងឺកូវីដ-១៩ បើទោះបីថាកម្ពុជាយើង មិនករណីឆ្លងថ្មី និងទទួលបាមការព្យាបាលជាសះស្បើយករណីច្រើនរួចមកហើយក៏ដោយ ក៏ត្រូវរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនជាប្រចាំ ហើយក្នុងនាមថ្នាក់ដឹកនាំខេត្តក៏មិនដែលភ្លេចបងប្អូនអតីតយុទ្ធជនដែរ គឺតែងតែយកចិត្តទុកដាក់តាមរយៈការជួយឧបត្ថម្ភផ្សេងៗតាមរយៈថ្នាក់ភូមិ ឃុំ និងស្រុកផងដែរ៕
Friday, May 15, 2020
Home
ព័ត៌មានខ្លីៗ
អភិបាលរងខេត្តកោះកុង ផ្តល់សម្ភារៈប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលឃុំតាតៃមណ្ឌលសុខភាព
អភិបាលរងខេត្តកោះកុង ផ្តល់សម្ភារៈប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលឃុំតាតៃមណ្ឌលសុខភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment