ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរបរិស្ថានខេត្ត លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់ម៉ូតូម៉ាកSUZUKI Smash V ចំនួន០៦គ្រឿង ជូនមន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រតិភូអមដំណើរ លោក ប្រធានមន្ទីរបរិស្ថានខេត្ត តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត និងលោក លោកស្រី មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្ត។
គួរបញ្ជាក់ផងដែរថា ការប្រគល់ម៉ូតូខាងលើនេះ គឺសម្រាប់ជាមធ្យោបាយប្រតិបត្តិការងារក្នុងក្របខណ្ឌអនុវត្តន៍គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” របស់ក្រសួងបរិស្ថាន ដែលបានដាក់ឲ្យអនុវត្តន៍នៅក្នុងខេត្តគោលដៅចំនួន ០៧ខេត្ត រួមមាន ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំ បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង ក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដើម្បីអនុវត្តន៍គម្រោងនេះក្នុងរយៈពេល០៦ឆ្នាំ (២០២០-២០២៥) ក្នុងគោលបំណងផ្តោតសំខាន់លើការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប៕
Friday, May 8, 2020
Home
ព័ត៌មានជាតិ
ពិធីប្រគល់ម៉ូតូចំនួន៦គ្រឿង ជូនមន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន
ពិធីប្រគល់ម៉ូតូចំនួន៦គ្រឿង ជូនមន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន
Tags
# ព័ត៌មានជាតិ
Share This
First Report
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment