ខេត្តកំពត៖ នៅរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំរវាងអាជ្ញាធរក្រុង ស្រុក និង ឃុំ សង្កាត់ ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។
មានប្រសាសន៍ ក្នុងកិច្ចប្រជុំឯកឧត្តម ជាវ តាយអភិបាលខេត្ត បានលើកបញ្ជាក់ថា នៅចំពោះមុខនេះ រដ្ឋបាលខេត្តកំពតមានក្ដីបារម្ភណ៍ ពីបញ្ហាប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពត និងឃុំមួយចំនួននៃស្រុកទឹកឈូ ដែលជាប់ក្រុងកំពត ។ ដែលបច្ចុប្បន្ននេះបង្កឡើងដោយភាពអវិជ្ជមានមួយចំនួន និងការខ្វះខាតប្រព័ន្ធរំដោះទឹកមួយចំនួនបណ្ដាលធ្វើឱ្យប្រឈមនៃការបិទផ្លូវទឹក រំដោះចេញពីក្រុងទៅទំលាក់តាមប្រព័ន្ធបង្ហូរទឹកដែលមានស្រាប់ ។
ផ្ដើមចេញពីក្ដីបារម្ភណ៍នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានចាត់ទុកកិច្ចប្រជុំពេលនេះ គឺពិតជាសំខាន់ សម្រាប់ផ្ដល់លទ្ធភាព ឲ្យគ្រប់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្នុងគណៈកម្មការ ចូលរួមពិនិត្យពិភាក្សា រកចំណុចដំណោះស្រាយល្អៗ ក្នុងគោលដៅ ដើម្បីទប់ស្កាត់ភាពអានាធិបតេយ្យ និងធ្វើការអភិវឌ្ឍបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹក ក្នុងភូមិសាស្រ្តនៃក្រុងកំពត និងបណ្ដាឃុំមួយចំនួនទៀតនៃស្រុកទឹកឈូ ជាប់ក្រុងកំពត ឱ្យមានលក្ខណៈល្អប្រសើរ ពិសេស ចៀសផុតបាន នូវការលិចលង់ ឬដក់ទឹកក្នុងក្រុងកំពតបន្តទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បាន ស្នើដល់អាជ្ញាធរ មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព នឹងរាល់អ្នកពាក់ព័ន្ធទាំងអស់ នៅចំពោះមុខនេះ ត្រូវតែចូលរួមសហការអនុវត្តនូវតួនាទីភារកិច្ចរៀងខ្លួនឲ្យបានល្អ ដោយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តនៅចំពោះមុខនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ឲ្យមានប្រសិទ្ធភាពនិងប្រកបដោយនិរន្តរភាព។
Wednesday, May 13, 2020
Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ
រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ
Tags
# ព័ត៌មានជាតិ
Share This
First Report
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment