ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងនាំយកថវិកា ភេសជ្ជៈព្រមទាំងសម្ភារៈ ចែកជូនដល់គ្រូពេទ្យជួរមុខ និងប្រជាពលរដ្ឋចំណាកស្រុកត្រឡប់ពីប្រទេសថៃ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, May 9, 2020

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងនាំយកថវិកា ភេសជ្ជៈព្រមទាំងសម្ភារៈ ចែកជូនដល់គ្រូពេទ្យជួរមុខ និងប្រជាពលរដ្ឋចំណាកស្រុកត្រឡប់ពីប្រទេសថៃ

ខេត្តព្រៃវែង៖ នាថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានចុះសួរសុខទុក្ខ និងនាំយកថវិកា ភេសជ្ជៈព្រមទាំងសម្ភារៈមួយចំនួនជូនដល់គ្រូពេទ្យជួរមុខ និងប្រជាពលរដ្ឋចំណាកស្រុកត្រឡប់ពីប្រទេសថៃ មកខេត្តព្រៃវែងវិញដែលសង្ស័យឆ្លងវីរុសកូវីដ-១៩ បច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង ។

អំណោយ ដែលនាំមកនាពេលនេះ រួមមាន:
- អាល់កុល ១០លីត្រ
- ម៉ាស់ ៥ប្រអប់ =២៥០បន្ទះ
- សាប៊ូ ៣០ដុំ
- ទឹកសុទ្ធ ១០កេស
- មីយើង ៣កេស (១កេស=៣០កញ្ចប់)
- ទឹកផ្លែឈើ ចំនួន៣កេស
- សំលៀកបំពាក់ការពារមេរោគ ចំនួន២០ឈុត(ក្បាលដល់ចុងជើង)
- ថវិកាចំនួន៥មុឺនរៀល សម្រាប់៥នាក់ និងសម្រាប់ពេទ្យប្រចាំការ យោធា ប៉ូលីស កងរាជអាវុធហត្ថ និងមន្ត្រីខេត្ត ១ក្រុមៗ ចំនួន២០មុឺនរៀល។

ខេត្តព្រៃវែងបានរៀបចំមូលនិធិបង្ការទប់ស្តាត់ជំងឺកូវីដ១៩ សម្រាប់គ្រូពេទ្យជួរមុខ និងប្រជាពលរដ្ឋចំណាកស្រុកត្រឡប់ពីប្រទេសថៃ មកខេត្តព្រៃវែងវិញដែលសង្ស័យឆ្លងវីរុសកូវីដ-១៩ ក្នុងខេត្តព្រៃវែង តាមរយៈគណៈអភិបាលខេត្ត និងការចូលរួមពីសប្បុរជននានា ដែលតែងតែឧបត្ថម្ភគ្រាំទ្រសកម្មភាពទប់ស្កាត់និងបង្ការជំងឺឆ្លងជំងឺកូវីដ-១៩។

ឆ្លៀតឱកាសនេះ ឯកឧត្តមអភិបាលក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ មានផ្ទុកមេរោគកូវីដ១៩ សូមអញ្ជើញមកធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្ត និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករដែលបានវិលត្រឡប់ពីប្រទេសថៃវិញ សូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើការលាងសម្អាតដៃនឹងសាប៊ូ ឬអាកុលអោយបានញឹកញាប់ និងសារអប់រំសំខាន់ៗរបស់ក្រសួងសុខាភិបាលផងដែរ។






No comments:

Post a Comment

Pages