រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Tuesday, May 26, 2020

រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

នៅសាលាខេត្ត ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត។

កិច្ចប្រជុំមានការចូលរួម ពីឯកឧត្តមអភិបាលរងខេត្ត និង អង្គភាពចំណុះសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកចំនួន៣មានការពាក់ព័ន្ធ សរុប៣៨នាក់ ដោយផ្ដោតសំខាន់ គឺរួមគ្នាពិនិត្យនិងពិភាក្សា រកវិធានការ បង្ការ ទប់ស្កាត់ និងឈានដល់ការបង្ក្រាបរាល់បទល្មើសដែលជនល្មើសបានបង្កឡើងក្នុង សកម្មភាព រូបភាព ទន្ទ្រានកាន់កាប់ ដីតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ឲ្យទទួលបានលទ្ធផលនិងមានប្រសិទ្ធភាព។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តកំពត បច្ចុប្បន្នមានប្រវែង ៦៦,៥គីឡូម៉ែត្រ ហើយ ក្នុងនោះត្រូវបានរងការ រំលោភបំពាន ទន្ទ្រានកាន់កាប់ខុសច្បាប់ ពីសំណាក់ជនល្មើសមួយចំនួន ដែលបានបង្កឡើង ដោយមានការកាប់ព្រៃកោងកាងឬចាក់ដីលុប ជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដែលសកម្មភាពបែបនេះជាបញ្ហាមួយ បានធ្វើឱ្យរដ្ឋបាលខេត្តត្រូវតែមានការយកចិត្តទុកដាក់ ចាប់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឲជាបន្ទាន់ ។ ជាពិសេសឯកឧត្តម បានស្នើ មន្ទីរ អង្គភាពជំនាញ នឹងអាជ្ញាធរក្រុងស្រុកពាក់ព័ន្ធ ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ត្រូវតែរួមគ្នា ជាវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយនោះឲ្យទទួលបានលទ្ធផលនិងមានប្រសិទ្ធភាព។






No comments:

Post a Comment

Pages