ខេត្តកណ្តាល៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ លោកបានដឹកនាំមន្ត្រីជំនាញ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ក កងរាជអាវុធហត្ថខេត្ត បានចុះធ្វើយុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា យុទ្ធនាការនាពេលនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ សំខាន់ អ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ននៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ សំខាន់តាមបណ្តោយផ្លូវជាតិលេខ២១នេះ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំ អប់រំដល់បងប្អូនអ្នកជិះម៉ូតូដែលបានមិនបានពាក់មួកសុវត្ថិភាព អំពីសុវត្ថិភាពចរាចរណ៍ ដែលបង្កឲ្យមានហានិភ័យ បណ្តាមកការពីមិនពាក់មួកសុវត្ថិភាព ឬសួរនាំអំពីច្បាប់ចរាចរណ៍ទៀតផង ជាមួយគ្នានោះឯកឧត្តមក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាចំណោទសម្រាប់យើងទាំងអស់គ្នា នៅពេលបើកបរត្រូវគោរពឲ្យខាងតែបាន នូវច្បាប់ចរាចរណ៍។
ឯកឧត្តមអភិបាលខេត្ត លោកបានបញ្ជាក់ផងដែរថា យុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ គឺប្រព្រឹត្តទៅដូចភ្លៀងរលឹម ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួកសុវត្ថិភាព បើកលើសល្បឿនដែលបានកំណត់ ដូច្នេះគ្រប់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទ ត្រូវប្រកាន់ភ្ជាប់ នូវការគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នា៕
Friday, May 1, 2020
Home
ព័ត៌មានជាតិ
យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល
យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល
Tags
# ព័ត៌មានជាតិ
Share This
First Report
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment