កិច្ចប្រជុំ​ពិគ្រោះយោបល់លេីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងលេីកម្រិតផ្លូវជាតិ​លេខ៣៣ ប្រវែង​សរុប​ ៥១.៨៦គីឡូម៉ែត្រ​ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, May 14, 2020

កិច្ចប្រជុំ​ពិគ្រោះយោបល់លេីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងលេីកម្រិតផ្លូវជាតិ​លេខ៣៣ ប្រវែង​សរុប​ ៥១.៨៦គីឡូម៉ែត្រ​

ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះ​ នៅសាលប្រជុំសាលាខេត្តកែប​ លោក​ អុឹង​ ឆាយ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ កែន​ សត្ថា​ អភិបាល​ នៃគណ:អភិបាលខេត្ត​កែប​ បានអញ្ចេីញដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះយោបល់លេីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង  សម្រាប់គម្រោងលេីកម្រិតផ្លូវជាតិ​លេខ៣៣ ប្រវែង​សរុប​ ៥១.៨៦គីឡូម៉ែត្រ​ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប​ ។

ជាមួយនឹងក្រុមការងារ SAWAC CONSULTANS (Cambodia) សហការជាមួយក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION ដោយមានការអនុញ្ញាតពី​ ក្រសួងបរិស្ថាន​ កិច្ចប្រជុំនេះក៏មានការអញ្ចេីញចូលរួមពី​ អភិបាល​ក្រុង-ស្រុក​ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ​ និងមន្ត្រីជំនាញជាច្រេីនរូបទៀត៕






No comments:

Post a Comment

Pages