ភ្នំពេញ៖តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហេីបប្រាប់ សារព័ត៌មានយើងឲដឹងថានៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ មេឆ្នោតកាងល្បែងនិងបញ្ជាកូនចៅអុកឡុកផ្អេីលរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃនេះ យីហោ «V168» និង «K38» គឺជារបស់ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី ។
បញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នឹងបើកការស៊ើបអង្កេត ស្វែងរកពិតនៃករណីដ៏ក្តៅគគុកមួយនេះ ។
សូមបញ្ជាក់ថា ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី បានក្លាយជាមេបនល្បែងសុីសងខុសច្បាប់ ស្ទើរតែប៉ាវផ្តាច់ ក្នុងរាជធានីភ្នំពេញ ទាំង១៤ខណ្ឌ និង ១០៥ ប៉ុស្តិ៍រដ្ឋបាល ដែលមានយីហោ «V168» និង «K38» ។
ប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបប្រាប់ សារព័ត៌មានយើងឲដឹងថានៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះ លឺថា ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី បានដាក់កូនកញ្ច្រែងអោយកត់ឆ្នោតវៀតណាម និងមានឥទ្ធិពល អាចប្រើសមត្ថកិច្ចឱ្យចុះទៅចាប់អ្នកកត់ឆ្នោតផ្សេងៗដែលមិនមែនជាគូកនរបស់ខ្លួន ។
ក្រៅពីទង្វើខាងលើនេះ ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី បានអោយក្រុមបងធំជាដៃជើងរបស់ខ្លួន ធ្វើសកម្មភាពទៅគំរាមអុកឡុក ទីតាំងកត់ឆ្នោតវៀតណាម ដែលមិនកត់យកឡើងមកអោយពួកខ្លួន ។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានអោយដឹងថា ក្នុងរយៈពេល២ទៅ៣ថ្ងៃកន្លងទៅនេះ គឺមានក្រុមមនុស្ស៦ទៅ៧នាក់ ជាអ្នកកាងឆ្នោតវៀតណាមយីហោ «V168» និង «K38» របស់ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី ជាអ្នកនៅពីក្រោយខ្នង បាននាំគ្នាប្រើវិធានការ លួងផង ខោកផង គំរាមផង ។
ទី១-ពួកគេលើកគ្នាមកទាំងហ្វូងជាគោលដៅបំបាក់ស្មារតីនៅកន្លែងទីតាំងកត់ឆ្នោតវៀតណាម មិនមែនជាបក្ខពួកខ្លួន។
ទី២-ប្រើវិធានការលួងលោមបញ្ចុះបញ្ចូល អោយកត់យកមកអោយខាងខ្លួន ធានាការពារ នៅពីក្រោយខ្នង។
ទី៣-បើអ្នកណា មិនព្រម ក្រុមបងធំ ក្រោមការបង្គាប់បញ្ជាពីលោកសម្បត្តិ គ័ងនិងលោក ពុទ្ធ ស្រ៊ុន រស្មីគម្រាម ធ្វើអោយភ័យខ្លាច បាក់ស្មាតី។
ទី៤-អោយសមត្ថកិច្ចមកបង្ក្រាបភ្លាមៗ ។
ជាក់ស្តែងកាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ទីតាំងផ្ទះលេខ២៧E0z ផ្លូវលេខ១០៩ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ នួន សានិត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបទីតាំងឆ្នោតវៀតណាមខាងលើនេះ ដោយឃាត់ខ្លួនអ្នកស៊ីឈ្មួលកត់ឆ្នោតស្រី២នាក់ និងអ្នកចាក់ម្នាក់ប្រុស ។
ក្រោយពីក្រុមអ្នកកាងឆ្នោតវៀតណាម យីហោ «V168» និង «K38» របស់ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី ចុះទៅគំរាមឲ្យកត់ឲ្យពួកគេ ប៉ុន្តែម្ចាស់ទីតាំងនោះបដិសេធមិនព្រមកត់ក៏ត្រូវនគរបាលបង្ក្រាបតែម្តង ជាការគម្រាម អោយឃើញពីឥទ្ធិពលអំណាចពួកគេ គឺមានសមត្ថភាព កត់ឆ្នោតវៀតណាមបាន ធានាចាប់បើមិនមែនជាដៃគូ កូនកញ្ច្រែងរបស់ខ្លួន ។
ពលរដ្ឋរងគ្រោះបញ្ជាក់ថា ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័ស្សនាម «V168» និង «K38» នេះ ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ ហ្វី លីត បានអួតខ្លួនថាជាជំនួយការអ្នកធំម្នាក់ ដើម្បីប្រមូលកូនកញ្ជ្រែងឆ្នោតវៀតណាមទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យក្រុមខ្លួន ។
ពាក់ព័ន្ធករណីក្រុមអ្នកកាងឆ្នោតវៀតណាមដែលមាន ហ័ស្សនាម «V168» និង «K38» នេះ ខាងលើនេះ លោក នេត ស៊ីថុនអធិការនគរបាលខណ្ឌ៧មករា បានប្រាប់ តាមទូរស័ព្ទនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះថា លោកបានឲ្យមន្រ្តីរបស់ខ្លួនចុះពិនិត្យមើលហើយ ប៉ុន្តែឥឡូវគាត់រវល់បន្តិច ៕
Monday, May 4, 2020
Home
សន្តិសុខសង្គម
ស្គាល់មុខច្បាស់ហេីយ ! មេឆ្នោតកាងល្បែងផ្អេីលរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃនេះ យីហោ «V168» និង «K38» គឺជារបស់ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី
ស្គាល់មុខច្បាស់ហេីយ ! មេឆ្នោតកាងល្បែងផ្អេីលរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃនេះ យីហោ «V168» និង «K38» គឺជារបស់ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី
Tags
# សន្តិសុខសង្គម
Share This
First Report
សន្តិសុខសង្គម
Tags
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment