សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Tuesday, June 2, 2020

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ​។

សម្តេចតេជោបានថ្លែងបន្តថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែ ដែលចំណាយថវិការប្រមាណជាង ៣០០លានដុល្លារ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានកាន់តែស្រស់ស្អាត រួមចំណែកធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាច្រកចេញ-ចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប នឹងបរិស្ថានរស់នៅល្អប្រសើរ ។  បច្ចុប្បន្នខេត្តព្រះសីហនុ​ បានប្រែក្លាយជាខេត្តប៉ូលសេដ្ឋកិច្ចទី២ នៃព្រះរាជាណាចក្រកម្ពុជា បន្ទប់ពីរាជធានីភ្នំពេញ។

សម្តេចតេជោ បញ្ជាក់បន្ថែមទៀតថា ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ តាមរយៈការអភិវឌ្ឍទីក្រុងទំនើបមានផ្លូវគមនាគមន៍តភ្ជាប់រវាងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែកទៅកាន់រាជធានីខេត្តនៅទូទាំងប្រទេសកម្ពុជា និងទៅកាន់ទីផ្សារក្នុងតំបន់ និងសកលលោក ។

បន្ថែមពីនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានកោតសរសើរដល់កងវិស្វកម្ម ក្រុមការងារសាងសង់​ និងក្រុមហ៊ុនឯកជនទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាសម្រេចការសាងសង់ផ្លូវទាំង៣៤ខ្សែ បានលឿនជាងផែនការកំណត់។
ជាមួយគ្នានេះផងដែរ​ សម្តេចបានប្រសិទ្ធនាមទីតាំងលើផ្លូវចំនួន៣កន្លែង ដោយដាក់ឈ្មោះទីតាំងនោះថា «ខ្មែរធ្វើបាន» «សិលាចាំស្នេហ៍» និង «ដើមឈើចាំស្នេហ៍»។










No comments:

Post a Comment

Pages