កំពង់ឆ្នាំង៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានផ្តាំផ្ញើបែបនេះក្នុងពិធីចែកអំណោយ ជូនដល់ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង មកពី៤សង្កាត់ រួមមាន៖ សង្កាត់ប្អេរ សង្កាត់ខ្សាម សង្កាត់ផ្សារឆ្នាំង និងសង្កាត់កំពង់ឆ្នាំង សរុបចំនួន៥២គ្រួសារ ដែលជាចាស់ជរាឥតទីពឹង គ្រួសារងាយរងគ្រោះ។
លោកជំទាវ បានបញ្ជាក់បន្ថែមពីការវិវត្តរបស់ជំងឺកូវីដ១៩ តាមប្រកាសរបស់ក្រសួងសុខាភិបាល និងសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ហើយមានរលកទី២ជាបន្តទៀត ហើយជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ។
ក្នុងឱកាសនោះផងដែរលោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ក្នុងនោះលោកជំទាវក៏បានកោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងក្រុងកំពង់ឆ្នាំង ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេស ការធ្វើចត្តឡីស័កឱ្យបានហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។
ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត លោក លោកស្រីគណៈកម្មាធិការ គ.ខ.ប.ជ ខេត្ត រួមនិងប្រធានមូនិធិសប្បុរសជននានា ប្រារព្ធពិធីនៅភូមិទី៤ សង្កាត់ខ្សាម នាព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។
អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង៥២គ្រួសារដោយក្នុងមួយគ្រួសារៗ ទទួលបាន: អង្ករ១០គីឡូក្រាម អំបិល១កញ្ចប់ ស្ករស១កញ្ចប់ សាប៊ូ១ដុំ ៕
Friday, June 5, 2020
Home
ព័ត៌មានជាតិ
លោកជំទាវ ជូ ប៊ុនអេង ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋកុំភ្លេចធ្វើអនាម័យនិងបន្តប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលកំពុងតែរាតត្បាត
លោកជំទាវ ជូ ប៊ុនអេង ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋកុំភ្លេចធ្វើអនាម័យនិងបន្តប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលកំពុងតែរាតត្បាត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment