ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានបេីកកម្មវិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ ។
ក្នុងពិធីនេះត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិចំនួន៧៥នាក់ ៖
+ ថ្នាក់នាយផ្នែក ០១នាក់ ។
+ ថ្នាក់នាយរងផ្នែក ០៥នាក់ ។
+ ថ្នាក់នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ០៤នាក់ ។
+ បំពាក់ឋានន្តរស័ក្ដិថ្នាក់ អនុសេនីយ៍ត្រី ៣១នាក់ ។
+ បំពាក់ឋានន្តរស័ក្ដិថ្នាក់ ព្រិន្ទបាលឯក ៤១នាក់ ។
+ បំពាក់ឋានន្តរស័ក្ដិថ្នាក់ ព្រិន្ទបាលទោ ០២នាក់ ។
+ បំពាក់ឋានន្តរស័ក្ដិថ្នាក់ ពលបាលទោ ០២នាក់ ។
ថ្លែងក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ ស្នងការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ដេីម្បីអោយមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ។
ក្នុងនេះ លោកឧត្ដមសេនីយ៍ ស្នងការ ក៏បានអបអរសាទរ និងបានផ្ដាំផ្ញើចំពោះមន្រ្តីនគរបាល ដែលទើបទទួលបានការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត។ ជាពិសេសក៏ជំរុញឲ្យកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកអនុវត្តន៍ច្បាប់អោយមានលក្ខណៈសុភាពរាបសា តែម៉ត់ចត់ដេីម្បីរក្សានូវភាពថ្លៃថ្នូររបស់កងកម្លាំង និងបន្ដជំរុញគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មេីសគ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។
Wednesday, June 3, 2020
Home
ព័ត៌មានជាតិ
លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន អញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ
លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន អញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment