ជនរងគ្រោះ២នាក់ ស្លាប់ក្នុងករណីអគ្គិភ័យឆេះឃ្លាំង បន្សល់ទុកឲ្យប្រពន្ធកូនរស់នៅកំព្រា - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, January 30, 2021

ជនរងគ្រោះ២នាក់ ស្លាប់ក្នុងករណីអគ្គិភ័យឆេះឃ្លាំង បន្សល់ទុកឲ្យប្រពន្ធកូនរស់នៅកំព្រា

ភ្នំពេញ:  កាលពីនៅវេលាម៉ោង១២និង៣០ នាទីយប់រំលងអធ្រាត្រថៃ្ង សុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១  ករណីអគ្គិភ័យឆេះ ឃ្លាំងក្រុមហ៊ុន ឡុង ភឿង មួយកន្លែង បណ្តាលឲ្យជនរងគ្រោះ២នាក់ស្លាប់  ស្ថិតនៅផ្លូវ៣៥៨ ក្រុមទី៣០ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ ស៊ិន ណាត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរម្ចាស់ឃ្លាំង , មូលហេតុ៖ កំពុងស្រាវជ្រាវ ។ ប្រភេទសំណង់: ដែកប្រក់សង្ក័សី (ទំហំ ២១ម៉ែត្រ x ២៥ម៉ែត្រ ) ។

ការខូចខាតសម្ភារ: -ឆេះឃ្លាំង (ទំហំ ២១ម៉ែត្រ x ២៥ម៉ែត្រ ) អស់ចំនួន ០១ ឃ្លាំង, -ឆេះទំនិញថង់ប្លាស្ទិកស្តុបក្នុងបន្ទប់ ។

– ឆេះសម្ភារ:ប្រចាំថ្ងៃអស់ទាំងស្រុង នឹងបានឆេះរោលដាលដល់ផ្ទះអ្នកជិតខាងចំនួន០៣ ល្វែង ផងដែរ ។

ករណីនេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន០២នាក់៖ ទី១-ឈ្មោះ សយ ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ,មុខរបរកម្មករ ស្នាក់នៅ ទីតាំងកើតហេតុខាងលើ ។ ទី២-ឈ្មោះ វ័ន្ត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅស្រុកគិរីវង់ ខេត្តតាកែវ, មុខរបរកម្មករ ស្នាក់នៅ ទីតាំងកើតហេតុខាងលើ ។ របួសមនុស្សគ្មាន  ៕





 

No comments:

Post a Comment

Pages