អភិបាលខេត្តស្វាយរៀង អញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកាសមាគមមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ជូនគ្រួសារសពសមាជិកសកម្ម - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Wednesday, January 13, 2021

អភិបាលខេត្តស្វាយរៀង អញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកាសមាគមមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ជូនគ្រួសារសពសមាជិកសកម្ម

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន សមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ថវិកាសមាគមមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សរុបចំនួន ៧.៥០០.០០០រៀល ជូនគ្រួសារសពសមាជិកសកម្មរួមមាន ផ្ដល់ជូនលោកស្រី ទេព សារួន និងលោកស្រី នួន ថាវរី គ្រួសារសព លោក ងួន ចាន់ ចំនួន ៤.៥០០.០០០រៀល ជូនឯកឧត្តម រស់ ឆាយ ភរិយាទទួលមរណភាព ចំនួន ១.៥០០.០០០រៀល និងជូនលោក ញឹម ឡាស់ ភរិយាទទួលមរណភាព ចំនួន ១.៥០០.០០០រៀល។


មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចូលរួមសោកស្តាយជាមួយឯកឧត្តម លោក លោកស្រី ចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ ដោយឡែកការផ្តល់ថវិការបស់សមាគមនៅពេលនេះ ទោះបីជាមានចំនួនតិចតួចក្ដី ប៉ុន្តែជាការចែករំលែក និងចូលរួមចំណែកសម្រាលការលំបាកជាមួយមន្ត្រីរាជការ និងក្រុមគ្រួសារ ដែលសុទ្ធសឹងជាអ្នកធ្លាប់មានគុណបំណាច់ជូនជាតិមាតុភូមិ។


ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើ និងជូនពរដល់សមាជិកគ្រួសារសពដែលបានចូលរួមទទួលថវិកានូវព្រឹកនេះ សូមថែរក្សាសុខភាពឲ្យបានល្អ ខិតខំបន្តការកសាងជីវភាពគ្រួសារឱ្យមានការរីកចម្រើន និងសូមឱ្យសម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ៕






 

No comments:

Post a Comment

Pages