ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មាធិការសាខាកាកបាទក្រហម ទូទាំង ២៥ រាជធានី ខេត្ត ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
គោលបំណង នៃកិច្ចប្រជុំគឺដើម្បីផ្សព្វផ្សាយអំពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាលដល់ សាខាកាកបាទក្រហម ទាំង២៥ រាជធានី ខេត្ត និងទិសដៅការងារឆ្នាំ២០២១ ផ្សព្វផ្សាយអំពីការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងការងារអភិវឌ្ឍស្ថាប័ន (យុទ្ធសាស្រ្ត២០២១-២០៣០)៕
No comments:
Post a Comment