ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី 18 ខែមករា ឆ្នាំ 2021 ឯកឧត្តមឧត្តមសេនីយ៍ឯក(មុំភារម្យ)ឯកឧត្តមឧត្តមសេនីយ៍ឯក(ម៉ៅសុវណ្ណរិទ្ធ)និងឯកឧត្តមឧត្តមសេនីយ៍ឯក(ហុីងសុខមុន្នី )3 ស្ថាប័នជួសមុខឲ្យក្រសួងការពារជាតិបានអញ្ជើញចុះមកស្រាវជ្រាវនឹងលម្អិតព័ត៌មានបន្ថែមទៅនឹងបណ្ដឹងរបស់លោក (លីម៉ាន)ប្ដឹងពីបទ(ប្រើប្រាស់អំណាចគំរាមកំហែង)របស់លោក(ថង់សុភឿន)និងកូនប្រុសឈ្មោះ(ថង់ចាន់រុាំបូ)។
នៅព្រឹកថ្ងៃទី 18 ខែមករាថ្នាំ 2021 នៅសាលាឃុំអណ្ដូងស្នាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកមុំភារម្យឯកឧត្តមឧត្តមសេនីយ៍ឯកម៉ៅសុវណ្ណារិទ្ធនិងឯកឧត្តមឧត្តមសេនីយ៍ឯកហុីងសុខមុន្នីតំណាង 3 ស្ថាប័នរបស់ក្រសួងការពារជាតិបានចុះមកស៊ើបអង្កេតស្រាវជ្រាវរកព័ត៌មានបន្ថែមទាក់ទិនទៅនឹងបណ្ដឹងរបស់លោក លីម៉ានដែលបានប្ដឹងទៅលើឈ្មោះលោកថង់សុភឿននិងកូនប្រុសឈ្មោះថង់ចាន់រ៉ាំបូ ពីរបទប្រើប្រាស់អំណាចនិងគំរាមកំហែងក្រោមការចូលរួមពីសំណាក់លោកមេឃុំអណ្ដូងស្នាយនិងប្រជាពលរដ្ឋ 6 ភូមិមកពីឃុំគោកបន្ទាយនិងឃុំអណ្ដូងស្នាយទី1ភូមិប៉ាហ៊ី 2 ភូមិត្បែង 3 ភូមិចារថ្មី 4 ភូមិកងមាស 5 ភូមិចុងឈើត្រាច 6 ភូមិអំពង់ផ្ចឹកដែលមានវត្តមានចូលរួមនៅពេលនោះប្រមាណ 50 នាក់ជាងផងដែរ។ក្រោយពេលដែលឯកឧត្តមឧត្តមសេនីយ៍ឯកមុំភារម្យបានមានប្រសាសន៍មកកាន់ប្រជាពលរដ្ឋដែលមានវត្តមានទាំងអស់នៅពេលនោះឲ្យដឹងពីសមាសភាពគោលការណ៍និងគោលជំហរដែលក្រុមការងាររបស់ឯកឧត្តមចុះមកបំពេញនៅពេលនេះរួចរាល់ហើយនោះឯកឧត្តមបានឲ្យប្រជាពលរដ្ឋបានសំដែងនូវការទុក្ខលំបាកនិងគាបសង្កត់ពីលោកថង់សុភឿននិងអ្នកស្រីអ៊ូប៉ែនក្នុងរយៈពេលកន្លងមកបានគ្រប់ៗគ្នា។
គួរកត់សម្គាល់ដែរថាចាប់តាំងពីលោកផងសុភឿននិងអ្នកស្រីអូប៉ែនបានមកទិញដីស្រែចំការនៅក្នុងទឹកដីស្រុករលាប្អៀរនេះពីពេលណាមកតែងតែមានបញ្ហាជាមួយនឹងអ្នកជិតខាងនិងកើតរឿងប្ដឹងផ្ដល់មិនរើសមុខឡើយឲ្យតែអ្នកណាដែលគាត់មិនសប្បាយចិត្តជាមួយ ជាក់ស្ដែងលោកជ័យសាលួតក្រុមប្រឹក្សាឃុំគោកបន្ទាយក៏ត្រូវបានលោកថង់សុភឿននិងអ្នកស្រីអ៊ូប៉ែនប្ដឹងពីបទញុះញង់ឲ្យមានការរើសអើងចូលមកតុលាការខេត្តកំពង់ឆ្នាំងផងដែរ។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះដែរ លោកយ៉ាន់ជាងក៏ត្រូវបានលោកផងសុភឿននិងអ្នកស្រីអ៊ូប៉ែនរំលោភយកដីស្រែប្រាំងដែលគាត់បានអាស្រ័យផលតាំងពីឆ្នាំ 2007 មកម៉្លេះអស់ចំនួន 18 ហិកតាជាងនៅចំណុចតាមុឹងភូមិកងមាសឃុំគោកបន្ទាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងផងដែរ។
លោកយ៉ាន់ជាងបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងបន្ថែមទៀតថាលោកថង់សុភឿននិងអ្នកស្រីអ៊ូប៉ែននេះមិនត្រឹមតែរំលោភយកដីស្រែប្រាំងរបស់គាត់ទេថែមទាំងប្ដឹងគាត់មកតុលាការខេត្តកំពង់ឆ្នាំងចាប់ខ្លួនគាត់ដាក់គុកទៀត រឿងរ៉ាវអយុត្តិធម៌របស់លោកយ៉ាន់ជាងជាមួយនឹងលោកថង់សុភឿននិងអ្នកស្រីអ៊ូប៉ែននេះបានអូសបន្លាយពេលជិត 3 ឆ្នាំមកហើយដោយពុំទាន់បានរកភាពយុត្តិធម៌មកឱ្យលោកបាននៅឡើយទេ។
លោកលីម៉ានបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថាបណ្ដឹងរបស់លោកនិងលោកថង់សុភឿនរួមទាំងកូនប្រុសរបស់គាត់នោះ ទោះបីជាមានការសម្របសម្រួលក្រៅផ្លូវការយ៉ាងណាក៏ដោយក៏លោកមិនអាចទទួលយកបានទេ គឺលោកសំណូមពរសូមឱ្យចាត់ការទៅតាមផ្លូវច្បាប់ជាធរមានតែប៉ុណ្ណោះ។
ទាក់ទិនទៅនឹងរឿងរ៉ាវខាងលើនេះអង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីភាគីលោកថង់សុភឿននិងអ្នកស្រីអ៊ូប៉ែនបានឡើយដោយពុំមានលេខទំនាក់ទំនង អង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយពីភាគីសាមុីជារៀងរាល់ម៉ោងធ្វើការ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមរក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការចេញផ្សាយព័ត៌មានខាងលើនេះ៕
No comments:
Post a Comment