ខេត្តសៀមរាប៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅរដ្ឋបាលខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជួបប្រជុំ និងពិភាក្សាការងារជាមួយតំណាងអង្គការ UNDP ដែលដឹកនាំដោយ កញ្ញា សាជីកូ នីហ្ស៊ីមូរ៉ា អ្នកឯកទេសផ្នែកអភិបាលកិច្ច និងជាប្រធានគម្រោង UNDP ដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក លោកស្រី តំណាងការិយាល័យ និងប្រតិភូក្រុមការងារ។
កិច្ចប្រជុំនេះ ពាក់ព័ន្ធនឹងការអនុវត្តគម្រោង ស្តីពីការកសាងសមត្ថភាពសម្រាប់ការបង្កលក្ខណៈឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ការកសាងសន្តិភាព និងកិច្ចសន្ទនាប្រកបដោយបរិយាបន្ន័ ឆ្ពោះទៅរកអភិបាលកិច្ចប្រកបដោយបរិយាបន្ន័ និងប្រកបដោយការចូលរួម រយៈពេលបីឆ្នាំ(២០២១~ ២០២៣) ដែលគាំទ្រថវិកាពីប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងដេីម្បីធ្វេីបទបង្ហាញអំពីគម្រោង ការស្វែងយល់អំពីទម្រង់ និងរបៀបរបបនៃការពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល និងស្នេីសុំកិច្ចសហការពីរដ្ឋបាលខេត្ត។
No comments:
Post a Comment