សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទគេចខ្លួនបាន៣ថ្ងៃ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, February 27, 2021

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទគេចខ្លួនបាន៣ថ្ងៃ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់

ករណីឆក់ទូរស័ព្ទដៃកាលម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៤ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ លុះមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យបានចេញមកធ្វើសកម្មភាពឆក់ទៀត ទើបកំលាំងយើងឃាត់ខ្លួនបានតែម្តង។


លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា

១_ ឈ្មោះ រូន អារីហ្វីន អាយុ១៦ឆ្នាំ ជនជាតិ ឥស្លាម មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ 

២ _ ឈ្មោះ ការីម អារីហ្វីន អាយុ១៧ឆ្នាំ ជនជាតិឥស្លាមមានទីលំនៅ ភូមិ៣ សង្កាត់ច្រាំរេះ១ ខណ្ឌឬស្សីកែវមុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។ 


លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ មានករណីឆក់យកទូរស័ព្ទដៃ នៅចំណុចកើតហេតុប៉ុន្តែជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងទេ។ បន្ទាប់ពីបានទទួលពត៌មានមកសមត្ថកិច្ចខណ្ឌ ប៉ុស៍បានស្រាវជ្រាវជាបន្តបន្ឌាប់។ លុះមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យបានចេញមកធ្វើសកម្មភាពឆក់ទៀតលើកំណាតផ្លូវជាតិលេខ៥ លុះដល់ត្រង់ចំណុចក្រុម៤ ភូមិលូ សង្កាត់ស្វាយប៉ាក បានជួបនិងកំលាំងល្បាតរបស់ប៉ុស្តិ៍ ក៏ធ្វើការឃាត់ខ្លួនតែម្តង។ បន្ទាប់ពីបានឃាត់ខ្លួនយកមកប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាកធ្វើសាកសួរ ជនសង្ស័យទាំង០២នាក់បានសារភាពថាខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ឌពិតប្រាកដមែន ។

_ សំភារៈបាត់បង់ ទូរស័ព្ទម៉ាកអូប៉ូ A3S ។

_ សំភារៈដកហូត

_ ម៉ូតូ០១គ្រឿងម៉ាកស្កុបពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១ AF ៥០៤៨ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

 

No comments:

Post a Comment

Pages