ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានអធិការកិច្ចនគរបាលរាជធានី-ខេត្ត - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Wednesday, February 10, 2021

ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានអធិការកិច្ចនគរបាលរាជធានី-ខេត្ត

នារសៀលថ្ងៃអង្គារទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានអធិការកិច្ចនគរបាលរាជធានីខេត្ត ក្នុងនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងនាយរងការិយាល័យចំណុះនាយកដ្ឋាន។


ក្នុងឱកាសនោះ ឯកឧត្តមអគ្គាធិការ បានណែនាំលោកប្រធាននាយកដ្ឋានថ្មី លើការអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជាពិសេសការអនុវត្តសកម្មភាពការងាររបស់នាយកដ្ឋានដែលបន្តពីអតីតលោកប្រធាននាយកដ្ឋានឱ្យទទួលលទ្ធផលកាន់តែល្អប្រសើរថែមទៀត។


ឯកឧត្តមអគ្គាធិការបានណែនាំបន្តទៀតថា ក្នុងនាមជាមន្ត្រីអធិការកិច្ចដែលជាមន្ត្រីអនុវត្តច្បាប់ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមគោលការណ៍ច្បាប់ គោលការណ៍របស់ថ្នាក់ដឹកនាំ ជាពិសេសកុំមានភាពភ័យខ្លាច បារម្ភលើការចាត់វិធានការចំពោះមន្ត្រីខិលខូចក្នុងការដាក់វិន័យ ឬទណ្ឌកម្ម។ 


ជាចុងក្រោយ ឯកឧត្តមអគ្គាធិការបានផ្តាំផ្ញើ និងសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោកប្រធាននាយកដ្ឋានថ្មី និងមន្ត្រីទាំងអស់ក្រោមឱវាទអគ្គាធិការដ្ឋាន នឹងសហការធ្វើការជាមួយគ្នាបានល្អប្រសើរ និងប្រកបដោយភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍របស់អង្គភាព៕






 

No comments:

Post a Comment

Pages