ក្រសួងអប់រំ​ យុវជន​ និងកីឡា​ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បេីកវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់ជាតិប្រឆាំងគ្រឿងញៀន - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Monday, February 15, 2021

ក្រសួងអប់រំ​ យុវជន​ និងកីឡា​ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បេីកវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់ជាតិប្រឆាំងគ្រឿងញៀន

ខេត្ត​កំពង់ចាម​៖​ នៅថ្ងៃចន្ទ ទី១៥ ខែកុម្ភ: ឆ្នាំ២០២១នេះ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ​ យុវជន​ និងកីឡា​ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អង្គការភ្លែនអន្តរជាតិកម្ពុជា  នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម​មានបេីកវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់ជាតិ ស្តីពីការប្រើប្រាស់សម្ភារឧបទ្ទេសសម្រាប់បង្រៀននិងរៀន សៀវភៅសិក្សា "ការបង្ការ ការទប់ស្កាត់គ្រោះថ្នាក់នានាបង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់" បានដំណើរការក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានសិក្ខាកាមចូលរួមចំនួន២០នាក់។


លោកលី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កំពង់ចាម​ បានថ្លែងស្វាគមន៍​និងរបាយការណ៍ពីភាពរីកចម្រេីនរបស់ខេត្តពិសេសលេីវិស័យអប់រំ​ យុវជន​ និង​កីឡា​របស់ខេត្តកំពង់ចាម​ ទទួលបានពានរង្វាន់សម្តេចតេជោហ៊ុន​ សែន​ ជានាយកល្អ​ សាលាស្អាត​ គ្រូល្អ​ គ្រូឆ្នេីម​ និងសិស្សស្មូតកំណាព្យ​ និងអានអត្ថបទ​។ ចូលរួមបង្ការ​ទប់ស្កាត់បញ្ហាគ្រឿងញៀនគ្រប់រូបភាពក្នុងសាលារៀន។ 


ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ មានប្រសាសន៍ថា​ បញ្ហាគ្រឿងញៀនមិនសញ្ញាថមថយទេ​ ទោះបីជាផ្ទៃដីដាំដំណាំអាភៀននៅតំបន់ត្រីកោណមាសមានការថយចុះ​ ការផលិតគ្រឿងញៀនធម្មជាតិថយចុះ​ដែរ​ ប៉ុន្ដែ​ការផលិតគ្រឿងញៀនសំយោគពីគីមីផ្សំមានការកេីនឡេីង។ ហេីយការបេីកវគ្គបំប៉នគ្រូឧទ្ទេសថ្នាក់ជាតិនៅពេលនេះគឺស្របនឹងយុទ្ធសាស្រ្តនិងការចង់បានបំផុត​ របស់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដែលលោកចង់បានគ្រប់ក្រសួង-ស្ថាប័ន​ ត្រូវបន្តខិតខំបណ្តុះបណ្តាលជនបង្គោល​ គ្រូបង្គោល​ ដេីម្បីពង្រីកការងារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅអោយបានយល់ដឹងការចៀសចាកឆ្ងាយមិនទៅជិតគ្រឿងញៀនដែលនាំឱ្យមានមហន្តរាយដល់ខ្លួនឯង​ ក្រុមគ្រួសារ​ និងសង្គមជាតិ។


ថ្លែង​ក្នុងនាមឯកឧត្តម​ បណ្ឌិត​ ហង់ជួន​ ណារ៉ុន​រដ្ឋមន្រ្តី​ ក្នុងឱកាសនោះ​ លោកជំទាវ​ បណ្ឌិត​ សឿ​ សុជាតា​ អនុរដ្ឋលេខាធិការ​ បានមានប្រសាសន៍​ថ្លែង​អំណរគុណ​ដល់ឯកឧត្តមនាយឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជានិច្ចកាលគិតគូរដល់អនាគតរបស់យុវជនកម្ពុជាចៀសផុតពីគ្រោះថ្នាក់នានាបង្កដោយបញ្ហាគ្រឿងញៀន និងបានជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា លើការផលិតសៀវភៅសិក្សាទាំង២កម្រិតភូមិសិក្សាសម្រាប់ការបង្រៀននិងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណ:និងឯកជន នៅទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ដោយមានការគាំទ្ររបស់ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី កែ​ គឹមយ៉ាន​ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលបានជំនួយពីឯកអគ្គរដ្ឋទូតចិន រៀបចំជាបណ្ណាល័យប្រឆាំងគ្រឿងញៀនសម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមពីបញ្ហាពាក់ព័ន្ធគ្រោះភ័យបង្កដោតគ្រឿងញៀននៅក្នុងបណ្ណាល័យសម្តេចតេជោហ៊ុន​ សែន នៅរាជធានីភ្នំពេញ និងអាចឈានទៅបង្កើតបន្ថែមតាមខេត្តគោលដៅចំនួន៨ទៀតនាពេលខាងមុខនេះ។ 


ក្នុងឱកាសនោះ​ដែរ​ លោកជំទាវបណ្ឌិត​ សឿ​ សុជាតា​ បានមានប្រសាសន៍បន្ថែមក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុវត្ថិភាពកុមារ យុវជននិងសង្គមកម្ពុជាចៀសផុតពីគ្រឿងញៀនក៏បាននិងកំពុងពិនិត្យលទ្ធភាពស្វែងរកការគាំទ្រពីដៃគូរអភិវឌ្ឍន៍នានាធ្វើការរៀបរៀងសៀវភៅសិក្សាសម្រាប់កម្រិតមធ្យមសិក្សាទុតិយភូមិ ធ្វើការបោះពុម្ពសៀវភៅសិក្សាខាងលើសម្រាប់ការចែកចាយឲ្យបានទៅគ្រប់គ្រឹះស្ថានសិក្សា និងផលិតសៀវភៅនេះទៅជាវិធីបង្រៀនពីចម្ងាយដើម្បីចាក់ផ្សាយបន្ថែមដែលសាធារណជនអាចយល់ដឹងកាន់តែច្រើន និងអាចចូលរួមសកម្មក្នុងដំណើរការកសាងសហគមន៍នៅទូទាំងប្រទេសគ្មានគ្រឿងញៀន។


ជាមួយគ្នានេះ​ លោកជំទាវ​ បណ្ឌិត​ សឿ​ សុជាតា​ បានផ្តាំផ្ញេីគ្រូឧទ្ទេសទាំងអស់ត្រូវតែរួមសហការគ្នាធ្វេីការរួមគ្នាដេីម្បីឱ្យវគ្គបំប៉ននេះ​ផ្តល់ចំណេះដឹង ជំនាញ និងសមត្ថភាពក្នុងការប្រើប្រាស់សម្ភារៈឧបទេសសម្រាប់ការរៀននិងបង្រៀន “ការបង្ការ ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់” នេះសម្រាប់យកទៅបង្រៀនបន្តដល់ក្រុមគោលដៅឱ្យមានប្រសិទ្ធភាព។


សូមបញ្ជាក់ថា​ វគ្គបំប៉នគ្រូឧទ្ទេសថ្នាក់ជាតិនេះ​ នឹងប្រព្រឹត្ត​ទៅមានរយ:ពេល៥ថ្ងៃ​ ចាប់ពីថ្ងៃទី១៥​ ដល់​ ថ្ងៃ​ទី១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២១​៕






 

No comments:

Post a Comment

Pages