ខេត្តកោះកុង៖ នាព្រឹកថ្ងៃសុក្រទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមបណ្ឌិត សុខ សារាវុឌ្ឍ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យលើវឌ្ឍនភាព និងគុណភាព នៃទិន្នន័យ ស្ថិតិ អំពីការកំណត់តំបន់ជនបទ។
សិក្ខាសាលានេះ មានគោលបំណង ស្តីពីការពិនិត្យលើវឌ្ឍនភាព និងគុណភាពនៃទិន្នន័យ ស្ថិតិ អំពីការកំណត់តំបន់ជនបទ ស្ថានភាពជនបទ និងប្រឹក្សា អំពីគោលបំណង គោលដៅ សូចនាករ នៃសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២១-២០៣០៕
No comments:
Post a Comment