ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញចុះពិនិត្យដំណាំចេកអំបូងលឿង និងជួបសំណេះសំណាល សាកសួរសុខទុក្ខកម្មករ កម្មការនី ដែលកំពុងបម្រើការងារក្នុងខ្សែសង្វាក់ផលិតកម្មវិចខ្ចប់ចេកអំបូងលឿង សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន របស់ក្រុមហ៊ុន ឡុង ស្រេង ស្ថិតនៅបឹងកេតលើ ឃុំព្រែកកក់ស្រុកស្ទឹងត្រង់។
ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តមតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ រួមនឹងអាជ្ញាធរមូលដ្ឋាន។
គួរបញ្ជាក់ថា៖ ក្រុមហ៊ុន ឡុង ស្រេង បាននឹងកំពុងដាំដុះដំណាំចេកអំបូងលឿង ចំនួន ១.០០០ហត សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ក្រុមហ៊ុន បានរៀបចំឡើងតាមលក្ខណៈបច្ចេកទសទំនើប មានប្រព័ន្ធស្រោចស្រព និងប្រព័ន្ធប្រមូលផលចេញពីចំការ កន្លែងវេចខ្ចប់ ឃ្លាំងស្តុក ថ្នាលបណ្តុះកូន អាងស្តុក និងប្រព័ន្ធចែកចាយទឹក៕
No comments:
Post a Comment