រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹង “ស្តីពីខ្លឹមសារនៃច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញាត្តិពាក់ព័ន្ធការផលិត ការកែឆ្នៃការចែកចាយផលិតផលស្រាស ស្រាថ្នាំ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Tuesday, February 9, 2021

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹង “ស្តីពីខ្លឹមសារនៃច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញាត្តិពាក់ព័ន្ធការផលិត ការកែឆ្នៃការចែកចាយផលិតផលស្រាស ស្រាថ្នាំ

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹង “ស្តីពីខ្លឹមសារនៃច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញាត្តិពាក់ព័ន្ធការផលិត ការកែឆ្នៃការចែកចាយផលិតផលស្រាស ស្រាថ្នាំ“ ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃក្រសួងពាណិជ្ជកម្មដោយមានការចូលរួមពី ប្រតិភូក្រសួងពាណិជ្ជកម្ម មន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុក និង អាជីវករផលិត កែឆ្នៃចែកចាយ ស្រាស ស្រាថ្នាំ និងអាជីវករលក់រាយក្នុងខេត្ត។


គោលបំណងនៃអង្គសិក្ខាសាលារៀបចំឡើងធ្វើការផ្សព្វផ្សាយច្បាប់ដល់អាជីវករពាក់ព័ន្ធទាំងអស់ដើម្បីធានាបានសុវត្ថិភាពចំណីអាហារជាពិសេសធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានសុខមាលភាពល្អ ។


ឯកឧត្តម អម សុភា បានធ្វើការផ្តាំផ្ញើដល់អាជីករដែលជាសិក្ខាកាមទាំងអស់ តាមរយៈសិក្ខាសាលានេះ ត្រូវយកចិត្តទុកដាក់ តាមដានរាល់បទបង្ហាញនានាដែលមន្រ្តីជំនាញក្រសួងពាណិជ្ជកម្មធ្វើបទបង្ហាញណែនាំ ជាពិសេសត្រូវយកចិត្តទុកដាក់បំផុតនោះគឺច្បាប់ ពេលចេញទៅប្រកបអាជីកម្មគឺអនុវត្តអោយបានត្រឹមត្រូវតាមច្បាប់៕





 

No comments:

Post a Comment

Pages