ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកជើងព្រៃ កងមាស និងស្រុកបាធាយ អញ្ជើញចុះពិនិត្យប្រព័ន្ធស្រោចស្រព និងការងារបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ នៅឃុំសូទិប ឃុំផ្តៅជុំ និងឃុំព្រៃចារ ស្រុកជើងព្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ និងឃុំព្រែកកុយ ស្រុកកងមាស។
នៅក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដាក់ចេញវិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ បានបង្កបង្កើនផលស្រូវប្រាំងប្រមាណ ២.០០០ហិកតា ក្នុងឃុំសូទិព្ធ ឃុំផ្តៅជុំ ឃុំព្រៃចារ ស្រុកជើព្រៃ ឃុំព្រែកកុយ ស្រុកកងមាស និងឃុំច្បារអំពៅ ស្រុកបាធាយ ដើម្បីមានទឹកប្រើប្រាស់ និងបង្កបង្កើនផលស្រូវរដូវប្រាំង។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានរបាយការណ៍ពីអជា្ញធរមូលដ្ឋាន និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម បានដឹកនាំអភិបាលស្រុក និងមន្ទីរពាក់ព័ន្ធចុះពិនិត្យ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋបានបង្កបង្កើនផលស្រូវប្រាំងប្រមាណ២.០០០ហិកតា ក្នុងឃុំសូទិព្ធ ឃុំផ្តៅជុំ ឃុំព្រៃចារ ស្រុកជើងព្រៃ ឃុំព្រែកកុយ ស្រុកកងមាស និងឃុំច្បារអំពៅ ស្រុកបាធាយ ដើម្បីមានទឹកប្រើប្រាស់ក្នុងការងារបង្កបង្កើនផលស្រូវនារដូវប្រាំងឆ្នាំនេះ។
ឯកឧត្តមអភិបាលខេត្ត បានសម្រេចទំលាក់កម្ពស់ទឹក១ម៉ែត្រ ក្នុងផ្ទៃបឹង ដោយយកចាប់ពីបឹងជ្រោយ ជាគោល ស្ថិតនៅក្នុងឃុំសូទិព្ធ ស្រុកជើងព្រៃ ព្រមទាំងកាយដី បើកមុខទឹកដាក់លូបន្ថែម ចំនួន២ខ្សែ នៅចំនុចទំនប់អន្លង់ជ្រៃ និងកាយដីបើកមុខទឹក ដាក់លូ២ខ្សែរបន្ថែមទៀត នៅទំនប់ស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ។ ដោយជាមួយវិធានការបន្ទាន់នេះ ក្រុមការងារជំនាញ និងគ្រឿងចក្របានធ្វើសកម្មភាពភ្លាមៗផងដែរ គិតមកដល់រសៀលថ្ងៃដដែលនេះ ការងារសម្រេចបានប្រមាណ៩០%ហើយ និងបញ្ចប់នៅព្រឹកថ្ងៃស្អែក។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យអភិបាលស្រុកជើងព្រៃ ស្រុកកងមាស និងស្រុកបាធាយ និងមន្ទីរពាក់ព័ន្ធ បង្កើតគណៈកម្មការរួមគ្នា ដើម្បីគ្រប់គ្រងចាត់ចែងការប្រើប្រាស់ទឹកសម្រាប់បងប្អូនប្រជាកសិករ ជៀសវាងបាននូវទំនាស់ដែលអាចកើតមាននៅតាមសហគមន៍ ក្នុងទាញយកទឹកមកស្រោចស្រព។
គូរបញ្ជាក់ផងដែរថា បន្ទាប់ពីការធ្វើសកម្មភាពឆ្លើយតបបន្ទាន់បែបនេះ ប្រជាពលរដ្ឋទាំង៥ឃុំ ក្នុងស្រុកទាំង៣ មានការសប្បាយរីករាយ សាទរជាមួយការដោះស្រាយរបស់អាជ្ញាធរ ដែលបានជួយពួកគាត់ ហើយពួកគាត់ក៏បានចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីពន្លឿនការងារនេះផងដែរ៕
No comments:
Post a Comment