ឯកឧត្តម សៅ សុខា ប្រគល់រថយន្ត១គ្រឿងនិងម៉ូតូចំនួន១៦គ្រឿងសុវត្ថិភាព និងម៉ាស៊ីនវាស់កំដៅដល់មន្ត្រីសុខាភិបាលស្រុករមាសហែក - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Monday, March 15, 2021

ឯកឧត្តម សៅ សុខា ប្រគល់រថយន្ត១គ្រឿងនិងម៉ូតូចំនួន១៦គ្រឿងសុវត្ថិភាព និងម៉ាស៊ីនវាស់កំដៅដល់មន្ត្រីសុខាភិបាលស្រុករមាសហែក

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១៤មិនា២០២១នេះលោកនាយឧត្តមសេនីយ៍សៅ សុខា សមាជិកអចិន្ត្រែយ៍គណកម្មាធិកាកណ្តាលនិងជាប្រធានក្រុមការងារគណកម្មាធិការកណ្តាលចុះមូលដ្ឋានស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងប្រគល់រថយន្ត១គ្រឿងនិងម៉ូតូចំនួន១៦គ្រឿងដល់មន្ត្រីសុខាភិបាលសម្រាប់ បម្រើការងារតាមមណ្ឌលសុខភាពទាំង១៦ក្នុងស្រុករមាសហែកនិងបានផ្តល់ម៉ាស៊ីនវាស់កំដៅ៥០គ្រឿង មួកសុវត្ថិភាព៥០ផងដែរ។

ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីលោកជំទាវតំណាងរាស្ត្រ មន្ត្រីរាជការកងកម្លាំងទាំង៣ភេទនិងអភិបាលស្រុករមាសហែក។

ក្នុងឱកាសនោះដែរលោកអភិបាលស្រុកបានរាយការណ៍អង្គពិធី ថាដើម្បីឆ្លើយតប ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ កន្លងមកនៅឆ្នាំ២០២០រដ្ឋបាលស្រុករមាសហែកបានបង្កើតច្រកគោលដៅ០៥ទីតាំងតាមព្រំដែនរវាងខេត្តព្រៃវែង _ស្វាយរៀងក្នុងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋជាពលករដែលវិលត្រឡប់មកពីបណ្តាខេត្តនានាក្នុងនិងក្រៅប្រទេសមណ្ឌលចត្តាឡីសក័កម្រិត២ ខេត្តនៅវត្តអណ្តូងត្តបែកនិងសាលាបឋមសិក្សាអណ្តូងត្របែកនិងចត្តាឡីសក័កម្រិត១ តាមកំណត់គោលដៅ គឺសាលបឋមសិក្សាតាមបណ្តាឃុំចំនួន១៥ទីតាំង។

បន្ទាប់មក ឯកឧត្តមសៅ សុខា ប្រធានក្រុមការងារគណកម្មាធិការកណ្តាលចុះមូលដ្ឋានជួយស្រុករមាសហែកបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំថ្នាក់ខេត្តថ្នាក់ស្រុកឃុំនិងកងកម្លាំងនគបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទបានសហការគ្នាល្អជាមួយមន្ត្រីសុខាភិបាល ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ ១៩ ក្នុងឆ្នាំ២០២០ បានជោគជ័យ (អវិជ្ជមាន)សូមកោតសរសើរយុទ្ធជនអាវ ស កងកម្លាំងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលការពារសុខភាពជូនប្រជាពលរដ្ឋជាពិសេសស្រុករមាសហែក (អវិជ្ជមានកូវីដ១៩ )នេះគឺជោគជ័យហើយត្រូវតែបន្តអនុវត្តវិធាន (៣ការពារ ០៣កុំ)ឲ្យមានប្រសិទ្ធិភាព។ឯកឧត្តមក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋមន្ត្រីរាជការជនរួមជាតិទាំងសូមជនពរមានសុខភាពល្អទាំងអស់គ្នា។

ឯកឧត្តមបន្តថា ការធ្វើចត្តាឡីសក័ គឺជាការរក្សា កម្លាត ដូច្នេះត្រូវរៀបចំដាក់គ្រែ ឲ្យបានចម្ងាយ២ម៉ែត្រពីគ្នា និងឲ្យមានបរិស្ថានល្អ គោលការណ៍ទី១ធានាសុខភាពជូនប្រជាពលរដ្ឋ កន្លែងស្នាក់នៅស្អាត ត្រូវផ្តល់ឃីដ១ (មុង ១ ភួយ១ កន្ទេល១  ខ្នើយ១ និងក្រមារ១)ម្ហូូបអាហារ


ហូបចុកគ្រប់គ្រាន់  ទឹកប្រើប្រាស់  ភ្លើង  បង្គន់អនាម័យ មានទូរទស្សន៍មើលកំសាន្តដោយមានVCD ចាក់ស្បតអប់រំរូបភាពកូនក្មេងស្លាប់ដោយកូវីដ១៩ ការយកសំណាកក្មេងយំ ការនាំគ្នាទៅចាក់វ៉ាក់សាំង ការពារកូវីដ១៩ ផ្សព្វផ្សាយច្បាប់ស្តីពីកូវីដ១៩ អនុក្រិត្យ ស្តីពីបទល្មើស ការផាកពិន័យ នៃបទល្មើសកូវីដ១៩ និងវិធាន ការ ៣ការពារ ៣កុំ ដើម្បីឲ្យប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីសក័បានមើលហើយបានយល់៕







 

No comments:

Post a Comment

Pages