ភ្នំពេញ៖ នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នៅព្រឹកថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើកទីដៅការងារខែមីនា ឆ្នាំ២០២១។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយរិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។ កិច្ចប្រជុំនេះដែរមានភ្ជាប់តាមរយៈ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី.ខេត្តទាំង ២៥។
ខ្លឹមសារប្រជុំមាន៖
១.ផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២១។
២.ផ្សព្វផ្សាយវេនប្រចាំបញ្ជាប្រចាំខែមីនា ឆ្នាំ២០២១ ។
៣.ផ្សព្វផ្សាយផែនការលេខ ០៥/២០២១ផ.ក ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការឧបសម្ព័ន្ធ ប្រើប្រាស់កម្លាំងត្រៀមអន្តរាគមន៍ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ.១៩។
No comments:
Post a Comment