ខេត្តកំពងចាម ៖ ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងស្ថិតនៅចំណុចជិតវត្តតាគុជ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តពង់ចាម កំពុងតែបើកដំណើរការលេងយ៉ាងរលូនមិនខ្លាច កូវីដ.19 ដោយទទួលអ្នកញៀនល្បែងស៊ីសងទាំងនោះ មិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចថ្នាក់ណាបង្ក្រាបឡើយ។
បើយោងតាមប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងបើកល្បែងស៊ីសងជល់មាន់និង អាងប៉ោងនោះបានឲ្យដឹងថា រាល់ថ្ងៃឃើញក្រុមអ្នកញៀនល្បែងជាច្រើនជិះឡានមូតូ ចូលទៅលេងភ្នាល់ចាក់លុយ រាប់ពាន់ដុល្លារ ដល់ម៉ឺនដុល្លារឯណោះ ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញ ពេលគេចាញ់ឈ្នះម្តងៗ។
ប្រភពមន្ត្រីម្នាក់បង្ហើបថា កន្លែងបើកល្បែងស៊ីសងជល់មាន់និងអាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ក្នុងករណីនេះដែរពិតជាអ្នកមានអំណាចដ៍ធំមួយនៅក្នុងខេត្តកំពង់ចាម ជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ដេីម្បីបិតមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ។
មន្រ្តីនោះបន្តថា ក្នុងទឹកដីខេត្តកំពង់ចាម នេះ មានល្បែងខុសច្បាប់គ្រប់ប្រភេទជាពិសេសល្បែងជល់មាន់អាប៉ោង ជល់មាន់តាមអនឡាញ បើមិនមានការបើកដៃឲ្យលេង គឺមិនហ៊ានទេ?។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ដោយសារល្បែងស៊ីសងដូចជា ជល់មាន់និងអាប៉ោង ត្រូវគេបើកលេងក្នុងទ្រង់ទ្រាយធំសំបើម បែបនេះទើបនៅក្នុងខេត្តកំពង់ចាម កើតមានបទល្មើសផ្សេងៗយ៉ាងពេញបន្ទុកដូចជា អំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។
ប្រជាពលរដ្ឋបន្តទៀតថា បច្ចុប្បន្ននៅក្នុងមូលដ្ឋានមានករណីចោរលួចឆក់ ស្ទើរជារៀងរាល់ថ្ងៃ ហើយអ្នកភូមិខ្លះបានយកប្លង់ដី ប្លង់ផ្ទះ ទៅបញ្ចាំដើម្បីយកលុយលេងល្បែងស៊ីសងចាញ់អស់ជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ក្នុងការភ្នាល់ល្បែងស៊ីសងជល់មាន់និងអាប៉ោង ម្ដងៗមានអ្នកឈ្នះចាញ់អស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារ ហើយមិនទាន់ឃើញមានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយនេះទេ ខណៈគេសង្ស័យថាល្បែងភ្នាល់ស៊ីសាច់ហុតឈាមគ្នាយ៉ាងត្រជាក់នេះ ជាឆ្នាំងបាយ របស់សមត្ថកិច្ចខិលខូចមួយក្ដាប់តូច ទើបរក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងភ្នាល់មួយនេះកើតឡើងយ៉ាងអនាធិបតេយ្យក្នុងទឹកដី ខេត្តកំពង់ចាមបែបនេះ។
ដូច្នេះប្រជាពលរដ្ឋក៏ដូចជាមហាជនបានសូមអំពាវដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ព្រមទង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម សូមឯកឧត្តម ចាប់កម្លាំងក្រោមឱវាទមកត្រួតពិនិត្យ កន្លែងល្បែងស៊ីសងជល់មាន់និងអាប៉ោង ដែលមានមន្ត្រីខិលខូចមួយក្ដាប់តូចដែលកំពុងបើកដៃឲ្យមានល្បែងជល់មាន់និង អាប៉ោងស្ថិតនៅចំណុចជិតវត្តតាគុជ ឃឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សូមឯកឧត្តម មានចំណាត់ការបង្ក្រាបផងទាន។
ប្រសិនបើជា លោកសមត្ថកិច្ចមួយក្ដាប់តូច ពិតជាមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនទេនោះ គឺត្រូវតែហ៊ានបង្ហាញជំហរដឹកនាំដោយភាពស្មោះត្រង់បម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលនិង ស្របពេល
រាជរដ្ឋាភិបាល ស្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែរួមគ្នាការពារការរីករាលដាលនៃជំងឺ កូវីដ.១៩ មិនមែនបណ្តោយអោយមានការប្រមូលផ្ដុំ បើកល្បែងដូច្នេះទេ? ៕




No comments:
Post a Comment