អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារជំរុញការបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” គោលដៅចេញ ចូលសំខាន់ៗក្នុងខេត្ត - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, March 18, 2021

អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារជំរុញការបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” គោលដៅចេញ ចូលសំខាន់ៗក្នុងខេត្ត

ខេត្តកោះកុង៖ ថ្ងៃព្រហស្បតិ៍ទី១៨ ខែមីនា ឆ្នាំ២០២១ ដោយមានការចង្អុលណែនាំរបស់លោកជំទាវ អភិបាលខេត្តកោះកុង លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្ត បានដឹកនាំក្រុមការងារ ដើម្បីជំរុញការបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” គោលដៅចេញ ចូលសំខាន់ៗក្នុងខេត្ត និងអគាររដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងវត្ត និងទីតាំងមួយចំនួនក្នុងខេត្ត។ 


ជាមួយគ្នានេះផងដែរ ក្រុមការងារបានជំរុញ ឱ្យមន្ត្រីបង្គោលក្រុង ស្រុក និងមន្ទីរ អង្គភាពទាំងអស់បន្តផ្សព្វផ្សាយ និងបង្កើន នូវការស្កេន ជាប្រចាំរបស់មន្ត្រី និងអ្នកដែលមកស្នើសូមសេវានានា នៅទីតាំងរបស់ខ្លួន មួយវិញទៀតត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្ថាប័នមានសមត្ថភាពកិច្ចពាក់ព័ន្ធ៕






 

No comments:

Post a Comment

Pages