ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំមន្ទីរអង្គភាព ចុះសួរសុខទុក្ខក្រុមការងារ គ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័ក និងបងប្អូនប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉ ឃុំស្វាយជុក - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, April 30, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំមន្ទីរអង្គភាព ចុះសួរសុខទុក្ខក្រុមការងារ គ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័ក និងបងប្អូនប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉ ឃុំស្វាយជុក

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រទី៣០ ខែមេសា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកាផ្តល់ជូនក្រុមការងារ គ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័ក និងបងប្អូនប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


ដោយមានការចូលរួមពីលោកស្នងការនគរបាលខេត្ត, មន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយាដីខេត្ត, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងថ្នាក់ដឹកនាំ អាជ្ញាធរស្រុកសាមគ្គីមានជ័យ។ អំណោយរួមមាន៖ ទឹកសុទ្ធវីតាល់ចំនួន ៤០កេស, ទឹកសុទ្ធធម្មតាចំនួន ៦០យួរ, មីម៉ាម៉ា និងមីខ្លាឃ្មុំចំនួន ៣០កេស, អង្ករចំនួន ២បេ, ទឹកត្រីចំនួន ២យួរ, ទឹកស៊ីអ៊ីវចំនួន ២យួរ, ទឹកក្រូចចំនួន ៣កេស, ម៉ាសចំនួន ២០ប្រអប់, សាប៊ូដុំចំនួន ២០ដុំ, ធុងលាងដៃចំនួន ៤ធុង និងថវិកាចំនួន ៥,៣០០,០០០រៀល។


ក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ន សំឫទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត ចំពោះក្រុមការងារប្រចាំការនៅមណ្ឌលចត្តាឡីស័កដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារ។ 


ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់មន្តី្រសុខាភិបាល ដែលកំពុងប្រចាំការនៅក្នុងមណ្ឌលចត្តាឡីស័កគឺត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត និងតាមការណែនាំនូវវិធាន៣គឺៈ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ។ 


ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កមេត្តាចូលរួមយល់យោគ អធ្យាស្រ័យចំពោះការដែលឱ្យបងប្អូនមកធ្វើចត្តាឡីស័ក សូមបងប្អូនថែរក្សាសុខភាពឱ្យបានល្អ និងអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យឱ្យបានត្រឹមត្រូវ៕




 

No comments:

Post a Comment

Pages