ខេត្តព្រៃវែង៖ ជនសង្ស័យចំនួន៣នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្នុងករណីជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១៧:១០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគល់ស្ពានត្យឹបាស្សា ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល។
ជនសង្ស័យ០៣នាក់÷
១-ឈ្មោះ ប៉ែន សុខ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិលេខ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង( ឃាត់ខ្លួន )
២-ឈ្មោះ ស្វាយ ណាំសេង ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ មានទីលំនៅ ក្នុងភូមិ ឧត្តម ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង (ឃាត់ខ្លួន)
៣-ឈ្មោះ មុត មិត្ត (អ្នកលក់ថ្នាំញៀន) ភេទប្រុស មានទីលំនៅក្នុងភូមិ-កើតហេតុ (គេចខ្លួន)។
ក្នុងនោះដែរសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ថ្នាំញៀនម៉ាទឹកកកប្រភេទ
តំហ្វេតាមីន (ice) ចំនួន០១កញ្ចប់មធ្យម
២-ទូរសព្ទ័ដៃចំនួន០២គ្រឿងម៉ាក់ ViVOនឹង ម៉ាក់ OPPOមួយគឿង
៣-កាបូបដៃ០១ និងដែកកេះ០១ លុយខ្មែរ៥០០៛
៤-ម៉ូតូម៉ាក់SiRiUS RC ពណ៌ខ្មៅ លាយក្រហម គ្មាន ស្លាកលេខ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង រក្សាទុក និងឃាត់ខ្លួននៅអធិការស្រុកដើម្បីបន្តនីតិវិធី៕
No comments:
Post a Comment