អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះចែកស្បៀងជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, May 8, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះចែកស្បៀងជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់

ថ្ងៃសៅរ៍ ទី៨ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះចែកអំណោយស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ នៅភូមិក្បាលស្ពាន ៣២៥គ្រួសារ និងភូមិសាមគ្គីមានជ័យ ១០៤ គ្រួសារ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងបន្តចែកជូនពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយគ្មានការរើសអើង និន្នាការនយោបាយ បក្សពួក ខេត្តនឹងធ្វើជាបន្តបន្ទាប់ រាប់ពាន់ឃីត រាប់ពាន់គ្រួសារទៀត ។


ជាមួយគ្នានោះ ឯកឧត្តម សូមពុកម៉ែបងប្អូនទាំងអស់ដែលរស់នៅតំបន់បិទខ្ទប់ សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕



 

No comments:

Post a Comment

Pages