ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និង​​នាំ​យក​អំណោយផ្តល់ជូនប្រជាពលរដ្ឋ​កំពុង​ធ្វើ​ចត្តាឡីស័ក​ នៅ​វិទ្យាល័យ​ប្រពៃគិរី​ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Tuesday, May 4, 2021

ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និង​​នាំ​យក​អំណោយផ្តល់ជូនប្រជាពលរដ្ឋ​កំពុង​ធ្វើ​ចត្តាឡីស័ក​ នៅ​វិទ្យាល័យ​ប្រពៃគិរី​

ស្រុកជលគិរី៖ នៅ​ព្រឹកថ្ងៃចន្ទថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ​ ឯកឧត្ដម​ ឡុង​ ឈុន​ឡៃ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង រួមដំណើដោយឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខ និង​បាន​នាំ​យក​អំណោយផ្តល់ជូនយក​អំណោយ​ទៅ​ឧបត្ថម្ភ​មណ្ឌល​ចត្តាឡីស័ក​នៅ​វិទ្យាល័យ​ប្រពៃគិរី ក្នុងស្រុកជលគិរី។ ដោយមានការចូលរួពីលោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី។


ឆ្លៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះឯកឧត្តម ឡុង ឈុនឡៃ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។


អំណោយ​ដែលបានផ្តល់ជូនមណ្ឌលចត្តាឡីស័ក​វិទ្យាល័យ​ប្រពៃគិរី រួមមាន​៖ ទឹកបរិសុទ្ធវីតាល់​ ២៥កេស​, ទឹកផ្លែឈើ​ ៧កេស​, មី​ ៣កេស​, ពងទា​ ៤០០គ្រាប់, អង្ករ​ ១តោន, ត្រីខ​ ៥០០កំប៉ុង និង២យួរ, ទឹកស៊ីអ៊ីវ ១២០ដប, ម៉ាស់​ ១០ប្រអប់ និង១០០, ធុង​លាង​សម្អាត​ដៃ​ ៥, សាប៊ូ​ ២០ដុំ, ទឹកសុទ្ធ​ ១១០យួរ​, អាកុល​ ៤លីត្រ៕



 

No comments:

Post a Comment

Pages