មេឈ្មួញជើងចាស់វស្សាល្បីឈ្មោះលោក ហ៊ូវ ជីវ៉ៃ កំពុងកាប់ឈើខុសច្បាប់ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, March 26, 2022

មេឈ្មួញជើងចាស់វស្សាល្បីឈ្មោះលោក ហ៊ូវ ជីវ៉ៃ កំពុងកាប់ឈើខុសច្បាប់ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម

ខេត្តរតនគិរី​ ៖​ តាមប្រភពព័ត៌មានទើបទទួលបាន បាន​ប្រាប់ឲ្យដឹងថា ៖ មានមេឈ្មួញឈេីជើងខ្លាំងឈ្មោះ​ ហូ​ ជីវៃ​ បានដឹកជញ្ជូនឈើឆ្លងកាត់ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី យក​ទៅទម្លាក់ចូលទន្លេរួចលើកដាក់ទូក ឬក៏ចងជាក្បូន ដើម្បីទាញទៅខាងប្រទេសវៀតណាម រៀងរាល់យប់ថ្ងៃ។


ប្រភពបានឲ្យដឹងទៀតថា សព្វថ្ងៃមានមេឈ្មួញឈេីជើងខ្លាំងដឹកជញ្ជូនឈើយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ធ្វើឲ្យប៉ះ​ពាល់ដល់ ពូគាត់ ព្រោះដឹងស្រាប់ហើយ​ក្នុងភូមិសាស្ត្រដែលពួកគាត់រស់នៅ គឺផ្លូវដីក្រហម រថយន្តដឹកជញ្ជូនឈើធ្វើដំណើរឆ្លងកាត់ គឺប្រើល្បឿនលឿនៗ​ធ្វើឲ្យប៉ះពាល់ដល់ កូនចៅពួកគាត់ បង្កឲ្យមានហានិភ័យ ផ្សេងៗ​ ។


បងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភ ព្រោះកន្លែងធ្លាប់រស់នៅស្រុកស្រួល ឥឡូវនេះត្រូវបានមេឈ្មួញជើងខ្លាំង ដាក់កុងត្រូល នៅស្ពានឆ្លងទន្លេ ឃុំអណ្ដូងមាស ដើម្បីឆែកឆេរសួរនាំ បើមិន​មែនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំ ទេ​នោះ គេមិនបើកបារ៉ាស់ឱ្យចូលទេ សូម្បីតែបងប្អូនបង្កើតឬមួយភ្ញៀវ មកពីស្រុកឆ្ងាយចូលមកលេង ឬមានកម្មវិធីម្ដងកាល ក៏ក្រុមឈ្មួញឈេីជើងខ្លាំងនោះមិនឲ្យចូលដែល។


ពលរដ្ឋ ដែលរស់នៅក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស បានទទូចស្នើសុំ​ ឯកឧត្តម ញែម សំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី  ឯកឧត្តម យិន ចំណាន ស្នងការ​នគរបាលខេត្ត​ និង​ ឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី សូមឯកឧត្តម មេត្តា​ ចុះត្រួតពិនិត្យស្រាវជ្រាវ ផ្លូវសាធារណៈរបស់រដ្ឋ សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លង​កាត់ ចុះហេតុអ្វី បានជាមានក្រុមហ៊ុនឯកជន​មកគ្រប់គ្រងទៅវិញ ។


អាស្រ័យហេតុនេះ សូមឯកឧត្តម ជួយមានវិធានការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់នេះផងទាន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្ដរតនគិរី បានធ្វើដំណើរឆ្លងកាត់ផ្លូវរបស់រដ្ឋ បានសុខ​ស្រូលផង ។


ជុំវិញការលេីកឡេីងរបស់ប្រជាពលរដ្ឋខាងលេី​នេះ​ អង្គភាព​ សារព័ត៌មានយេីងនៅមិន​ទាន់សុំការបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ច​ពាក់ពន្ធ័បាននៅឡេីយទេ​ អង្គភាពយេីងរងចាំការ​បំភ្លឺជូនរាល់ម៉ោងធ្វេីការ​ ៕


 

No comments:

Post a Comment

Pages