ថ្ងៃចន្ទទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងក្រុមការងាររាជរដ្ឋាភិបាលចះុមូលដ្ឋាន ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ៖ ថ្ងៃនេះ យើងជួបជុំ ដើម្បីប្រារព្ធអង្គសន្និបាតសរុបការងារប្រចាំឆ្នំា ២០២១ និងទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផលការងារដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត បន្ទាប់ពីអាក់ខានការជួបជុំដោយផ្ទាល់ ដើម្បីប្រារព្ធសន្និបាតកាលពីឆ្នាំកន្លងទៅដោយសារការឆ្លងរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ ១៩។
ឯកឧត្តមបន្តថា៖ រយៈពេលពីរឆ្នាំកន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជាយើងបានពុះពារជម្នះ នឹងឆ្លងកាត់នូវបញ្ហប្រឈមដ៏ស្មុគស្មាញ ដោយសារការផ្ទះុឡើងវិញនៃជំងឺកូវីដ ១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដើម្បីដោះស្រាយបញ្ហប្រឈមទាំងនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនំាដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ការស្វះស្វែងរកវ៉ាក់សំាងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសាំក្នុងសហគមន៏ ព្រមជាមួយនឹងការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងកម្មការរោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ ១៩ ការធ្វើអន្តរាគមន៍នានា ដើម្បីទប់លំនឹងសេដ្ឋកិច្ច សង្គមកុំឲ្យដួលរលំ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការដំណើរការនៃស្ថាបន័សាធារណៈគ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធារណៈចាំបាច់នានា និងជាមូលដ្ឋាន ក្នុងសង្គម ព្រមទាំងវិធានការនានាជាច្រើនទៀត ដើម្បីស្តារសេដ្ឋកិច្ចសង្គមពីវិបត្តិនៃជំងឺកូវីដ ១៩។
ទោះបីសភាពការណ៍សកលលោក និងតំបន់ មានវិបត្តិប្រែប្រួលស្មុគស្មាញយ៉ាងណាក្តី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងប្រទេសជាតិ ប្រកបដោយទស្សនវិស័យច្បាស់លាស់ និងដោយមានការគាំទ្រ ការចូលរួមពីមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនោះរដ្ឋបាលខេត្តជាស្ថាប័នទទួលខុសត្រូវក្នុងការរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ បានខិតខំប្រឹងប្រែងរួមគ្នារក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព សិ្ថរភាពនយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី ដោយបញ្ចៀសបាននូវអំពើភេរវកម្ម ព្រមទាំងបង្ការទប់ស្កាត់ និងបង្រ្កាបបានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែន និងធានាបាននូវសន្តិសុខផ្ទៃក្នុងយ៉ាងល្អប្រសើរ ហើយឧបាយកលទុច្ចរិករបស់មជ្ឈដ្ឋានអកតិនានាដែលប៉ុនប៉ងបង្កអសេ្ថរភាពត្រូវបរាជ័យ។ ក្នុងសន្និបាតនាថ្ងៃនេះផងដែរ ក៏មានការបែងចែកក្រុមពិភាក្សាចំនួន ៦ក្រុម ស្តីពីវឌ្ឍភាព និងបញ្ហប្រឈមផ្សេងៗ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
No comments:
Post a Comment