អាជ្ញាធរ និងសមត្ថកិច្ច ហាក់មើលមិនឃើញ ទីតាំងភ្នាល់ល្បែងតាមអនឡាញ នៅផ្លូវ៤៧៤ បឹងត្របែក - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, February 9, 2023

អាជ្ញាធរ និងសមត្ថកិច្ច ហាក់មើលមិនឃើញ ទីតាំងភ្នាល់ល្បែងតាមអនឡាញ នៅផ្លូវ៤៧៤ បឹងត្របែក

ភ្នំពេញ៖ តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងភ្នាល់ល្បែងតាមអនឡាញ ដែលមានល្បែងជាច្រើនគ្រប់ប្រភេទ ដូចជា ភ្នាល់បាល់ ឡូតូ ជាដើមនោះ បានបើកទ្វាដំណើរការឡើងវិញយ៉ាងរលូនវិញហើយ ក្រោយពីស្ងប់ស្ងាត់បានមួយរយះខ្លី ។ 


គួរបញ្ជាក់ផងដែរថា ទីតាំងល្បែងមួយនេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ ដែលបានប្រមូលមនុស្សញៀនល្បែង ចូលលេងល្បែងភ្នាល់តាមអនឡាញ ក្នុងមួយថ្ងៃៗ យ៉ាងច្រើនកកកុញ ។ 


ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានលើកឡើងថា ទីតាំងនោះបានស្ងប់ស្ងាត់មួយរយះចុងឆ្នាំ២០២២នេះ ហើយឥឡូវបានបើកទ្វាឡើងវិញ ហើយពួកគាត់ក៏បាន ស្នើរដល់ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន សូមជួយចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងខាងលើផង ដើម្បីរួមចំណែកក្នុងទប់ស្កាត់ល្បែងស៊ីសងក្នុងមូលដ្ឋាន ដើម្បីបញ្ជៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ករណីលួច-ឆក់-ប្លន់ និងអំពើហឹង្សារក្នុងគ្រួសារជាដើម ។


 

No comments:

Post a Comment

Pages