ទីតាំងមាន់ជល់អនឡាញ និងឡូតូ ខុសច្បាប់ ៤កន្លែងក្នុងខណ្ឌដង្កោ កំពុងពង្វក់ប្រជាពលរដ្ឋ ខណះអាជ្ញាធរ សមត្ថកិច្ចកំពុងលង់លក់ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, March 10, 2023

ទីតាំងមាន់ជល់អនឡាញ និងឡូតូ ខុសច្បាប់ ៤កន្លែងក្នុងខណ្ឌដង្កោ កំពុងពង្វក់ប្រជាពលរដ្ឋ ខណះអាជ្ញាធរ សមត្ថកិច្ចកំពុងលង់លក់

ល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញជាច្រើនកន្លែង ក្នុងនោះក៏មានល្បែងឡូតូ កំពុងរីករាលដាលជាបន្តបន្ទាប់ក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនមានការបង្ក្រាបពីអាជ្ញាធរក្នុងមូលដ្ឋាននៅឡើយ។

យោងតាមប្រភពជាច្រើន បានអោយដឹងថា មានទីតាំងឆ្នោតឡូតូ និងមាន់ជល់អនឡាញចំនួន៤ទីតាំង ក្នុងខណ្ឌដង្កោ កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ និងមានអ្នកចេញចូលលេងជាច្រើនទៀតផងដែរ​ ដែលទាំងអស់នេះហើយ ជាដើមចមនៃបទល្មើស ចោរកម្ម លួចឆក់ ប្លន់ជាដើម។

ប្រភពដដែលបានអោយដឹងទៀតថា ទីតាំងដែលកំពុងដំណើរការនេះមាន៖

ទី១ ចូលតាមស្ថានីយ៍ប្រេងផ្សារសារឿនយ៉ានី ១០០ម៉ែត្របត់ឆ្វេងប្រហែល៣០ម៉ែត្រចំណុចផ្ទះបុកប៊ីយ៉ាភូមិតាឡី សង្កាត់ដង្កោ សម្បូរមនុស្សចូលលេងច្រើនចាប់ពីម៉ោង៤រសៀលទៅ។ 

ទីតាំងទី២ នៅខាងត្បូងវត្តជើងឯងមាន៣ទីតាំង នៅចំណុចតារាងបាល់ទះ ចំណុចកន្លែងចិញ្ចឹមមាន់ជល់ និងនៅខាងក្រោយហាងគុយទាវ ក្បែរកន្លែងបោះប៊ូរ សង្កាត់ជើងឯក។ 

ទី៣ ស្ថិតនៅចំណុចហាងបាយជាប់ច្រកចូលការ៉ាស់ឡានស៊ិនទ្រី សង្កាត់ដង្កោ ។

ទី៤ ក្នុងតារ៉ាងបាល់ទះខាងក្រោយស្ថានីយ៍ប្រេង ទុលមុខវត្តសំបួមាស (អតីតតារ៉ាងបាល់ទាល់) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។






 

No comments:

Post a Comment

Pages