កាស៊ីណូយីហោ999និងកាស៊ីណូ​ ជាច្រើនកន្លែងផ្សេងទៀត នៅជាប់ច្រកព្រំដែនសំរោង{ហៅច្រកសៀងហៃ}បើកដៃឲ្យពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ វៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចូលលេងល្បែងខុសច្បាប់គ្រប់ប្រភេទនៅក្នុង{កាស៊ីណូ}យ៉ាងពេញទំហឹង - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Wednesday, March 15, 2023

កាស៊ីណូយីហោ999និងកាស៊ីណូ​ ជាច្រើនកន្លែងផ្សេងទៀត នៅជាប់ច្រកព្រំដែនសំរោង{ហៅច្រកសៀងហៃ}បើកដៃឲ្យពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ វៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចូលលេងល្បែងខុសច្បាប់គ្រប់ប្រភេទនៅក្នុង{កាស៊ីណូ}យ៉ាងពេញទំហឹង

ខេត្តស្វាយរៀង ÷ ប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា សមត្ថកិច្ចនៅច្រកព្រំដែនសំរោង​ ហៅច្រកសៀងហៃកំពុងបើកដៃឲ្យជនអន្តោប្រវេសន៍ វៀតណាមជាច្រើននាក់ខ្លះមានប៉ាស័្ពរ ខ្លះអត់ប៉ាស្ព័រ ហូរចូលមកលេងល្បែងជល់មាន់ អាប៉ោង និងយូគី និងល្បែងខុសច្បាប់ផ្សេងទៀតនៅក្នុង{កាស៊ីណូ}យីហោ999 និងនៅកាស៊ីណូជាច្រើនកន្លែងផ្សេងទៀតយ៉ាងពេញទំហឹង ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឡើយ!សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ទេដឹង!

ជាងនេះទៅទៀតមហាជន បានសង្កេតឃើញមួយថ្ងៃៗពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ វៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ហូរចូលមកលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង{កាស៊ីណូ}ជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ យ៉ាងគគ្រឹកគគ្រេង រីឯលោក ថន ថាវុទ្ឋា អភិបាលស្រុកចន្ទ្រា និងលោកវរ:សេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា រួមទាំងកូនចៅក្រោមឱវា បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប! សង្ស័យឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ខជាមួយម្ចាស់{កាស៊ីណូ}ខាងលើនេះផងក៏មិនដឹង? ទើបដើរបញ្ជ្រះទិស ពីគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង7ចំណុចរបស់រដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។

បញ្ហាករណីនេះប្រជាពលរដ្ឋរស់នៅក្នុង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង លើកឡើងថា: ជាហេតុ!ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានបញ្ហាអសន្តិសុខ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ{ពោលគឺ}ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជាពិសេស ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ លាក់ខ្លួនពួនសំងំនៅក្នុង{កាស៊ីណូ}ជាច្រើនកន្លែងស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផង។

សូមរំលឹកថា: កាលនៅថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2022 បានកន្លងផុតទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ដែលតម្រូវឲ្យបង្ក្រាប!ទីតាំងបនល្បែងស៊ីសុីសងខុសច្បាប់គ្រប់ នូវទូទាំងប្រភេទដោយគ្មានការលើកលែង ..
សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាតទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! បងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ?អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង៕



 

No comments:

Post a Comment

Pages