ករណីគំរាមកំហែងបង្ហោះវីដេអូ និងរូបភាពអាសអាភាសជាសាធារណៈរបស់នារីម្នាក់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Wednesday, March 29, 2023

ករណីគំរាមកំហែងបង្ហោះវីដេអូ និងរូបភាពអាសអាភាសជាសាធារណៈរបស់នារីម្នាក់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  និងបញ្ជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាចំនួន ០១នាក់ ឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ31ឆ្នាំ ជនជាតិខ្មែរ នៅចំណុចហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល ។


គួររំលឹកផងដែរនៅឆ្នាំ២០២០ ជនរងគ្រោះ បានស្គាល់ម្ចាស់គណនី Facebook ឈ្មោះ Hea Da នឹងបានទាក់ទងស្គាល់គ្នាព្រមទាំងបានលេងឆាតជាមួយគ្នាផងដែរ។


បន្ទាប់មកម្ចាស់គណនីឈ្មោះ Hea Da បានលួងលោមអោយជនរងគ្រោះថតវីដេអូអាសអាភាសផ្ញើឲ្យខ្លួន។ លុះមកដល់ថ្ងៃទី20 ខែមីនា ឆ្នាំ2023 ម្ចាស់គណនីឈ្មោះ Hea Da បានគំរាមឲ្យជនរងគ្រោះថតជាវីដេអូអាសអាភាសផ្ញើឲ្យខ្លួនមើលបន្តទៀត ប៉ុន្តែត្រូវបានជនរងគ្រោះបានបដិសេធ។


នៅពេលនោះម្ចាស់គណនីឈ្មោះ Hea Da បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា (បើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេនឹងយកវីដេអូអាសអាភាសរបស់ជនរងគ្រោះបង្ហោះជាសាធារណៈតែម្ដង) ។ លុះមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបានជនសង្ស័យខាងលើនាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕



 

No comments:

Post a Comment

Pages