លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអ​ន​ ៖​ កម្មករ កម្មការិនី ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីធានានិរន្តរភាពការងារដូចសព្វថ្ងៃ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Monday, March 20, 2023

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអ​ន​ ៖​ កម្មករ កម្មការិនី ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីធានានិរន្តរភាពការងារដូចសព្វថ្ងៃ

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអ​ន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ​ កម្មការិនី​ ចំនួន​ ២០០នាក់​ នៃរោងចក្រត្រីប៉ុស​ អ៉ីនធឺណេសិនណលខូអិលធីឌី​ ស្ថិតក្នុងឃុំឈូកស​ ស្រុកកំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​ នាព្រឹក​ ថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣​ ។ 


ថ្លែងក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនដល់ដោយក្តីនឹករលឹក​ និងការគិតគូនូវសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។


លោកជំទាវបានថ្លែងនូវការកោតសសេីរ​ ដល់ឯកឧត្តម​ ស៊ុន​ សុវណ្ណារិទ្ធ​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង​ ដែលបានដឹកនាំ​ខេត្តដែលបានកែប្រែសោភណ្ឌភាពរបស់ខេត្តគួរឲ្យកត់សម្គាល់​ ។ ដោយឡែកការជួបសំណេះសំណាលនេះ​ គឺជាការខិតខំដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយផ្នែកទៀត​ ដូចជាតាមរយៈ​ ការផ្តល់នូវគោលនយោបាយគាំពារសង្គម​ ការគិតគូអំពី​សុខុមាលភាពសង្គម​ ការតម្លេីងប្រាក់បៀវត្ស​ និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ​ ដល់កម្មករ​ កម្មការិនី​ ជាដេីម​ ។ ល។


លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្មួយៗកម្មករ​ កម្មការិនី​ ទាំងអស់ ដែលបានចំណាយពេលនៅថ្ងៃឈប់សម្រាកមកចូលរួមពិធីសំណេះសំណាលនាពេលនេះ និងបានផ្តាំផ្ញេីរដល់កម្មករ​ កម្មការិនីត្រូវចូលរួម ថែរក្សាសុខសន្តិភាព ដើម្បីធានាបាននូវនិរន្តរភាពការងារទាំងអស់គ្នា។ 


ក្នុងឱកាសនេះដែរលោកជំទាវក៏បាននាំយកនូវអំណោយចែកជូនបងប្អូនកម្មករ​ កម្មការិនីសរុបចំនួន ២០០​នាក់​ ក្នុងម្នាក់ៗទទួលបាន​ (១)អង្ករ ២៥គីឡូក្រាម​ (២)ទឹកត្រី​ ១យួរ​ (៣)ទឹកស៉ីអ៉ីវ​ ១យួរ​ (៤)​ ត្រីខ​ ១យួរ​ និង​ (៥.)ថវិកា២ម៉ឺនរៀល​ បន្ទាប់មកក៏មានការពិសារអាហារថ្ងៃត្រង់រួមគ្នា​ ក្នុងបរិយាកាស​ និងសិ្នទ្ធស្នាលជាទីបំផុត​ ៕







 

No comments:

Post a Comment

Pages