ទីតាំងភ្នាល់ទឹកភ្លៀងដ៏ធំនៅរាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា ចាប់ផ្តើមដំណើរការភ្នាល់សងវិញហើយ សំរាប់រដូវកាលថ្មី២០២៣ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, May 20, 2023

ទីតាំងភ្នាល់ទឹកភ្លៀងដ៏ធំនៅរាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា ចាប់ផ្តើមដំណើរការភ្នាល់សងវិញហើយ សំរាប់រដូវកាលថ្មី២០២៣

ភ្នំពេញ៖ ល្បែងស៊ីសងភ្លាល់ទឹកភ្លៀងដ៏ធំ នៅរាជធានីភ្នំពេញ កំពុងតែបើកដំណើរការឡើងវិញហើយសំរាប់រដូវកាលថ្មី ២០២៣នេះ នៅក្នុងខណ្ឌ៧មករា ចំណុចបរិវេណបណ្តោយផ្លូវ ១៣៩ សង្កាត់វាលវង្ស  ចំណែកសមត្ថកិច្ចមូលដ្ឋានហាក់មើលរំលងធ្វើមិនដឹងមិនឮទៅវិញ។


ពាក់ព័ន្ធនិងបនល្បែងស៊ីសងខុសច្បាប់ ភ្នាល់ ទឹកភ្លៀង  ដែលកំពុងតែប្រមូលគ្នាលេងយ៉ាងអណាធិបតេយ្យគ្មានញញើតនិងមន្ត្រីមូលដ្ឋាននេះ ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់ ព្រោះហេតុថា អ្នកញៀនល្បែង ជាច្រើនកុះករ ទាំងអស់នោះកំពុងតែឈ្លក់វង្វេងនឹងល្បែងអបាយមុខ ជាហេតុបង្កឲ្យកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម បង្កអសន្តិសុខយ៉ាងធ្ងន់ធ្ងរនៅពេលខាងមុខ។


ពលរដ្ឋជាច្រើនសូមអំពាវនាវស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាជួយចាត់ មន្ត្រីក្រោមឱវាទចុះពិនិត្យទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕

No comments:

Post a Comment

Pages