លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅបានប្រាប់ថា៖ នៅពេលប្រទះឃើញគ្រាប់មីនតោន១គ្រាប់ដែលជាគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទះ ឃើញប្រជាពលរដ្ឋខ្មែរទៅបត់ជើងតូចនៅក្បែរផ្លូវជាប់មាត់អូរព្រំដែនប្រមាណ៣ទៅ៤ជំហ៊ានចុះអូរប្រទះឃើញគ្រាប់មីនតោនបានហើយរាយការជូនអាជ្ញាធរបានចុះទៅពិនិត្យមើល។
លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានអាជ្ញាធរនិងកម្លាំងឈជើងតាមបន្ទាត់ព្រំដែនប្រមាណជិត១០នាក់បានចុះទៅពិនិត្យគ្រាប់មីនតោន១គ្រាប់ដែលរកឃើញនៅចំណុចមាត់ក្បែរផ្លូវអូរព្រំដែន ហើយអាជ្ញាធរបានតែទៅអើតមើលហើយរាយការណ៍ជូនថ្នាក់ដឹកនាំអោយបានដឹងព្រោះអូរព្រំដែនកម្ពុជា.ថៃ។
លោក តាំង លីហេង បានបញ្ជាក់ថា៖ គ្រាប់មីនតោនដែលជាគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះប្រជាពលរដ្ឋប្រទះឃើញមានគុណភាព ហើយបានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវឆ្លងកាត់និងចូលទៅបត់ជើងតូចកន្លែងដែលមានគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះអោយគ្រោះគ្រប់ពេល៕
No comments:
Post a Comment